Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សទ្ធា

Chuon Nath's Khmer-Khmer Dictionary
  1. សទ្ធា ( ន.នាមសព្ទ ) [ស័ត-ធា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝ្រទ្ធា) ជំនឿ ។ សេចក្ដី​ជឿ​បុណ្យ, ជឿ​បាប, ជឿ​កម្ម, ជឿ​ផល : មាន​សទ្ធា​មុតមាំ; ឲ្យ​ទាន​ដោយ​សទ្ធា ។
    - សទ្ធា​ចរិត អ្នក​ដែល​មាន​ចរិត​ជឿ​ងាយ, អ្នក​ដែល​ឆាប់​ជឿ​ងាយ​ៗ ។
    - សទ្ធា​ចរិយា ដំណើរ​ប្រព្រឹត្ត​ដោយ​ការ​ជឿ​ឬ​នៅ​ក្នុង​ការ​ជឿ​ស្ដាប់ ។
    - សទ្ធា​ចិត្ត ចិត្ត​ដែល​ប្រកប​ដោយ​សទ្ធា ។
    - សទ្ធា​ចេតសិក សទ្ធា​ដែល​រាប់​ជា​ចេតសិក​មួយ ក្នុង​ពួក​ចេតសិក ៥២ (ព. អ.) ។
    - សទ្ធា​ទេយ្យ របស់​ដែល​គេ​ឲ្យ​ដោយ​សទ្ធា, ចតុប្បច្ច័យ​ដែល​ទាយក​ប្រគេន​បព្វជិត​ដោយ​សទ្ធា (ព. វិ. ពុ.) ។
    - សទ្ធា​ធន (--ធន់) ទ្រព្យ​គឺ​សទ្ធា, សទ្ធា​ដែល​ទុក​ថា​ជា​ទ្រព្យ​របស់​មនុស្ស ។
    - សទ្ធាធិក (បា. <សទ្ធា + អធិក “ក្រៃលែង, លើស​លុប”) អ្នក​ដែល​អធិក​ដោយ​សទ្ធា គឺ​ពោធិសត្វ​ដែល​បំពេញ​បារមី​ដោយ​សទ្ធា​ដ៏​លើស​លុប ។
    - សទ្ធាធិមុត្ត (បា. < សទ្ធា + អធិ​មុត្ត “ដែល​បង្អោន​ទៅ, ដែល​ចុះ​ចិត្ត​ស៊ប់”) អ្នក​ដែល​ចុះ​ចិត្ត​ស៊ប់​ក្នុង​សទ្ធា, អ្នក​ដែល​ជឿ​ស៊ប់ ។
    - សទ្ធា​បព្វជិត អ្នក​បួស​ដោយ​សទ្ធា ។
    - សទ្ធា​សម្បន្ន (--ស័ម-ប័ន) អ្នក​ដែល​បរិបូណ៌​ដោយ​សទ្ធា; បើ​ស្ត្រី​ជា
    - សទ្ធា​សម្បន្នា (--ស័ម-បុ័ន-ន៉ា) ។
    - សទ្ធា​សម្បយុត្ត (--ស័មប៉ៈយុត) ចិត្ត​ដែល​ប្រកប​ដោយ​សទ្ធា; បុគ្គល​អ្នក​ប្រកប​ដោយ​សទ្ធា ។
    - សទ្ធិន្រ្ទិយ (ស័ត-ធិន-ទ្រី; បា. < សទ្ធា + ឥន្រ្ទិយ) ឥន្រ្ទិយ​គឺ​សទ្ធា (សទ្ធា​ដែល​រាប់​ថា​ជា​ធំ​មួយ​របស់​សត្វ​លោក) ។ល។
  2. សទ្ធា -- or សទ្ធិន្រ្ទិយ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សទ្ធា) ។
Headley's Khmer-English Dictionary
  1. សទ្ធា ( n ) [sattʰie]   - detail »
    faith, belief (esp. in merit, sin, and karma); generosity


Prohok Solutions @2017 : Learn Khmer | Khmer Calendar