Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្បត្តិ

Chuon Nath's Khmer-Khmer Dictionary
  1. សម្បត្តិ ( ន.នាមសព្ទ ) [សំប័ត]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​សម្រេច, ការ​សម​ប្រកប; ការ​បរិបូណ៌; ការ​គ្រប់​ព្រម​ឬ​គ្រប់​គ្រាន់; សេចក្ដី​សុខ; លំអ; គុណ​ភាព; ទ្រព្យ, ធនធាន : មាន​សម្បត្តិ; សម្បត្តិ​មនុស្ស, សម្បត្តិ​សួគ៌, សម្បត្តិនិញ្វន ។
    - សម្បត្តិ​សម្បូណ៌ ការ​បរិបូណ៌​ដោយ​សម្បត្តិ ។
    - គុណ​សម្បត្តិ ឬ - គុណ​សម្ប័ទ, --សម្បទា ការ​បរិបូណ៌​ដោយ​គុណ ។ល។ ពាក្យ​សុភាសិត​បុរាណ : សម្បត្តិ​កម្ចាត់​ព្រួយ មាន​គេ​ជួយ​មិន​បាច់​ហៅ​រក ។ ពាក្យ​សុភាសិត​សម័យ​ថ្មី : សម្បត្តិ​ច្រើន ចម្រើន​បុណ្យ ប្រពន្ធ​ល្អ បរិបូណ៌​មិត្រ ចិត្ត​ទូលាយ ងាយ​ទាំង​គ្រប់ ។
Headley's Khmer-English Dictionary
  1. សម្បត្តិ ( n ) [sɑmbat]   - detail »
    charm, beauty
  2. សម្បត្តិ ( n ) [sɑmbat]   - detail »
    wealth, asset(s), property, belongings, possessions; prosperity; abundance, sufficiency, easy circumstances; state of good health
  3. សម្បត្តិ ( n ) [sɑmbat]   - detail »
    completion, termination
  4. សម្បត្តិ ( n ) [sɑmbat]   - detail »
    peace, tranquility


Prohok Solutions @2017 : Learn Khmer | Khmer Calendar