Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្ព័ន្ធ

Chuon Nath's Khmer-Khmer Dictionary
  1. សម្ពន្ធ ( ន.នាមសព្ទ ) [សំ-ព័ន] or សម្ព័ន្ធ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សម្ពន្ធ) ការ​ចង​ភ្ជាប់​គ្នា, ការ​ត​ភ្ជាប់​គ្នា; ដំណើរ​ទាក់ទង​រក​គ្នា : មាន​សម្ពន្ធ​នឹង​គ្នា មាន​ដំណើរ​ទាក់ទង​នឹង​គ្នា ។ ព. វ. ចំណង​បទ ឬ​ចំណង​ប្រយោគ គឺ​ការ​ចង​បទ​ក្នុង​សង្កាត់​មួយ​ៗ​ឬ​ក្នុង​ប្រយោគ​មួយ​ៗ ឲ្យ​ដឹង​ថា​បទ​ណា​ចូល​ទៅ​រក​បទ​ណា, បទ​ណា​ជា​ប្រធាន, ណា​ជា​កិរិយា, ណា​ជា​អំពើ ជាដើម; ដូច​ជា ខ្ញុំ ទៅ ធ្វើ ការ ឯ-សាលា​ស្រុក, សម្ពន្ធ​ថា : ខ្ញុំ ជា​ប្រធាន​របស់ ទៅ, ទៅ ជា​កិរិយា​របស់ ខ្ញុំ; ធ្វើ ជា​កិរិយា​ប្រាប់​បំណង​របស់ ទៅ (ទៅ​ដើម្បី​ធ្វើ); ការ ជា​អំពើ​របស់ ធ្វើ, ឯ-សាលា​ស្រុក ជា​អាយត​និបាត​ប្រាប់​ទី (ដែល​ត្រូវ​ធ្វើ​ការ) ។ល។ លើក​សម្ពន្ធ លើក​បទ​មួយ​ៗ (ក្នុង​ប្រយោគ) ឲ្យ​ឃើញ​ដំណើរ​ចូល​រក​គ្នា ។ ខ្មែរ​ប្រើ​ជា កិ. ក៏​បាន : កាល​ណា​ពិនិត្យ​សេចក្ដី​ក្នុង​ប្រយោគ​មួយ​ៗ ឲ្យ​ដឹង​ថា​ត្រឹម​ត្រូវ​ឬ​ខុស​ទេ ត្រូវ​សម្ពន្ធ​មើល​សិន​ទើប​អាច​ដឹង​បាន ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ (ដែល​ជា​ បា. ឬ សំ.) អ. ថ. ស័ម ឬ សំ-ព័ន-ធៈ, ដូច​ជា សម្ពន្ធ​ជាតិ ជាតិ​ផ្សេង​គ្នា​រួម​រស់​ជា​ស្វាមី​ភរិយា, ស្វាមី​ភរិយា​ដែល​មាន​ជាតិ​ផ្សេង​គ្នា : ប្តី​ប្រពន្ធ​សម្ពន្ធ​ជាតិ; ឬ​អ្នក​ដែល​មាន​ជាតិ​ផ្សេង​គ្នា​ចង​គ្នា​ជា​មិត្រ : មិត្រ​សម្ពន្ធ​ជាតិ ។
    - សម្ពន្ធ​មិត្ត ឬ
    - --មិត្រ មិត្រ​ដែល​ចង​សេចក្ដី​រាប់​អាន​ដោយ​បាន​ប្តេជ្ញា​ឬ​សន្យា​គ្នា​យ៉ាង​មាំមួន ។
    - សម្ពន្ធ​មេត្រី ការ​រាប់​អាន​គ្នា​តាម​ចំណង​ប្តេជ្ញា ឬ​សន្យា​ដ៏​មាំមួន ។
    - សម្ពន្ធ​ពង្ស ឬ - --វង្ស វង្ស​ដែល​ភ្ជាប់​ជា​ញាតិ​នឹង​គ្នា​ត​ៗ​មក​មិន​ដាច់ ឬ​វង្ស​ដែល​ជាប់​ទង​គន្លង​ជា​ញាតិ​នឹង​គ្នា ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar