Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្ភាសន៍

Chuon Nath's Khmer-Khmer Dictionary
  1. សម្ភាស ( ន.នាមសព្ទ ) [សំ-ភាស ] or សម្ភាសន៍   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឬ--សន; សម្ភាឞ ឬ--ឞណ) ការ​និយាយ​បំភ្លឺ, ការ​និយាយ​រក​គ្នា, ការ​រាក់ទាក់​រក​គ្នា; ពាក្យ​សសោះ​អន្ទង; សម្ដី​ឆ្លើយ​ឆ្លង​ឬ​សាសង​ដោយ​លំអុត; សល្លាប​កថា, សង្កថា ។ សព្វ​ថ្ងៃ​ប្រើ​សំដៅ​យក​ការ​សុំ​ចួប​នឹង​ជន​ណា​មួយ ដើម្បី​សន្ទនា​សាក​សួរ​អំពី​កិច្ច​ការ, អំពី​យោបល់​ឬ​គោល​បំណង​ជាដើម​របស់​ជន​នោះ : ធ្វើ​សម្ភាស, ស្ដាប់​សម្ភាសន៍ ។
    - សម្ភាស​បត្រ ឬ--បណ្ណ (សំ-ភាសៈប័ត ឬ--ប័ន) សំបុត្រ​ឆ្លើយ​តប​ទៅ​វិញ​ទៅ​មក​ដោយ​សេចក្ដី​រាប់​អាន​គ្នា។
    - សម្ភាស​សិក្សា (សំ-ភាសៈសិក-សា) ការ​ហាត់​និយាយ​ឲ្យ​ត្រូវ​បែប​បទ ។ល។
Headley's Khmer-English Dictionary
  1. សម្ភាសន៍ ( n ) [sɑmpʰieh]
    interview; conversation, dialogue
  2. សម្ភាសន៍ ( n ) [sɑmpʰieh]
    friendliness, cordiality


Prohok Solutions @2017 : Learn Khmer | Khmer Calendar