Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: តេជ

Chuon Nath's Khmer-Khmer Dictionary
  1. តេជ ( ន.នាមសព្ទ ) [ដែច ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តេជស) អំណាច, អានុភាព, កម្លាំង; កម្ដៅ; ភ្លើង... ។
    - តេជ​ដៃ ន. កម្លាំង​ឬ​អំណាច​ថ្វី​ដៃ : ច្បាំង​ឲ្យ​ឃើញ​តេជ​ដៃ ។ ព្រះ​តេជ​ព្រះ​គុណ ន. គុណ​នៃ​អំណាច ឬ​អំណាច​និង​គុណ : យើង​បាន​​សេចក្ដី​សុខ​ក្សេមក្សាន្ដ ដោយ​សារ​ព្រះ​តេជ​ព្រះ​គុណ​របស់​រាជការ...។ បុ. ស. លោក​ជាធំ, លោក​ជា​ម្ចាស់, លោក : សូម​ព្រះ​តេជ​ព្រះ​គុណ​អភ័យ​ទោស !; អញ្ជើញ​ព្រះ​តេជ​ព្រះ​គុណ​ពីសា !; និមន្ត​ព្រះ​តេជ​ព្រះ​គុណ​ឆាន់ !
  2. តេជវន្ត ( គុ.គុនសព្ទ ) [តេជៈវ័ន ]   ( បា.បាលី​ ( បាលីភាសា ) )
    (តេជវន្តុ > តេជវន្ត) ដែល​មាន​តេជះ (បើ​ស្រ្តី​ជា តេជវន្តី) ។
  3. តេជសី ( គុ.គុនសព្ទ ) [តេជៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ដូច​គ្នា​នឹង តេជវន្ត (បើ​ស្រ្តី​ជា តេជសិនី) ។
  4. តេជានុភាព ( ន.នាមសព្ទ ) [--ភាប ]   ( បា.បាលី​ ( បាលីភាសា ) )
    (--ភាវ) តេជះ​និង​អានុភាព, កម្លាំង​នៃ​អំណាច, អំណាច​ដ៏​ខ្លាំង ។
  5. តេជោកសិណ ( ន.នាមសព្ទ ) [--កៈសិន ]   ( បា.បាលី​ ( បាលីភាសា ) )
    (តេជ + កសិណ, តែ​ដោយ​អំណាច​រួម​ចូល​ជា​បទ​សមាស ត្រូវ​ផ្លាស់ ជ ជា ជោ ) ប្រភេទ​នៃ​សមថ​កម្មដ្ឋាន ដែល​យក​ពន្លឺ​ភ្លើង​ជា​អារម្មណ៍... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កសិណ ផង) ។
  6. តេជោជ័យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (តេជ + ជយ, ជ> ជោ) ការ​ឈ្នះ​ដោយ​សារ​អំណាច, ជម្នះ​ព្រោះ​អំណាច ។
  7. តេជោធាតុ ( ន.នាមសព្ទ ) [--ធាត ]   ( បា.បាលី​ ( បាលីភាសា ) )
    (តេជ + ធាតុ , ជ>ជោ) ធាតុ​ភ្លើង) ។
  8. តេជោពល ( ន.នាមសព្ទ ) [--ពល់ ]   ( បា.បាលី​ ( បាលីភាសា ) )
    (តេជ + ពល, ជ>ជោ) កម្លាំង​នៃ​អំណាច ឬ​អំណាច​និង​កម្លាំង ។
  9. តេជះ ( ន.នាមសព្ទ ) [តេ--ឬ ដែ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (តេជ; សំ. តេជស៑>តេជះ) មាន​សេចក្ដី​ដូច​គ្នា​នឹង តេជ (ម ព. នោះ) : ដោយ​តេជះ​គុណ​បុណ្យ​ជួយ​ឲ្យ​បាន​សេចក្ដី​សុខ ។ សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង ! ពាក្យ​សម្រាប់​ប្រើ​ក្នុង​សេចក្ដី​ផ្ដើម​ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ​ទ្រង់​រាជ្យ : សូម​ព្រះ​តេជះ​តម្កល់​លើ​ត្បូង ! សូម​ព្រះ​រាជ​ទាន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ឧកញ៉ា... សូម​ក្រាប​បង្គំ​ទូល​ក្រោម​ល្អង​ធូលី​ព្រះ​បាទ​នៃ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត​លើ​ត្បូង សូម​ទ្រង់​ជ្រាប ។ល។
Headley's Khmer-English Dictionary
  1. តេជ ( n ) [daec, daecaʔ-, daeceaʔ-, teecaʔ-]   - detail »
    power (esp. magical power); authority, acuity; fire; heat; might, force, strength
  2. តេជានុភាព ( n ) [teecienuʔpʰiep]   - detail »
    greatness, great power, force of power, majesty
  3. តេជោកសិណ ( n ) [teecoukaʔsən]   - detail »
    meditation achieved by means of a light such as a candle flame
  4. តេជោជ័យ ( n ) [teecoucey]   - detail »
    victory achieved because of might
  5. តេជោធាតុ ( n ) [teecoutʰiet]   - detail »
    element of fire
  6. តេជោពល ( n ) [teecoupʊəl]   - detail »
    force of power; strength and power
  7. តេជះ   - detail »
    See: តេជ


Prohok Solutions @2017 : Learn Khmer | Khmer Calendar