Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បញ្ជា

Chuon Nath's Khmer-Khmer Dictionary
  1. បញ្ជា ( កិ.កិរិយាសព្ទ )
    បង្គាប់; ផ្ដាំ​ផ្ញើ; ច្រើន​និយាយ​ថា បង្គាប់​បញ្ជា គឺ​បង្គាប់​មាន​កម្រិត ឬ​បង្គាប់​ដោយ​ដាច់​ខាត (ច្រើន​ប្រើ​ជា រ. ស.) : គ្រូ​បញ្ជា​ពួក​សិស្ស​ឲ្យ​ធ្វើ​ហត្ថ​កម្ម ។
  2. បញ្ជា ( ន.នាមសព្ទ )
    ពាក្យ​បង្គាប់; ពាក្យ​ផ្ដាំ​ផ្ញើ; ច្រើន​ប្រើ​ជា​បទ​សមាស (រ. ស.) : ព្រះ​រាជ​បញ្ជា, ទេវ​បញ្ជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំង​នោះ) ។
  3. បញ្ជាការ ( ន.នាមសព្ទ )
    ការ​បង្គាប់; អ្នក​បង្គាប់ : ធ្វើ​តាម​បញ្ជា​ការ; អ្នក​បញ្ជា​ការ (ព. ខ្ព) ។
  4. បញ្ជាក់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជាក់ : បញ្ជាក់​សេចក្ដី ។
  5. បញ្ជាន់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជាន់; ឲ្យ​ដើរ​ជាន់ :
    - បញ្ជាន់​ស្រូវ គឺ​ដឹក​គោ​ឬ​ក្របី​ឲ្យ​ដើរ​ជាន់​កណ្ដាប់​ឲ្យ​ជ្រុះ​គ្រាប់​ស្រូវ ។
  6. បញ្ជាន់ត្រស្ដិ ( ន.នាមសព្ទ ) [--ត្រស់ ]
    ឈ្មោះ​ព្រះ​រាជ​ពិធី​មួយ​ប្រភេទ ក្នុង​កម្ពុជ​រដ្ឋ​យើង​ពី​ក្នុង​សម័យ​បុរាណ​រាជ្យ​អំពី​ដើម; ពិធី​នេះ​ធ្វើ​នៅ​វេលា​យប់ ១៤ រោច​ខែ​ផល្គុន មាន​និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​សូត្រ​ភាណយក្ខ ក្នុង​ព្រះ​បរម​រាជវាំង, មាន​បាញ់​កាំភ្លើង​ធំ​ម្ដង​ៗ​គ្រប់​ទិស​ទាំង ៤, មាន​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ដែល​កំពុង​ជាន់ (ធ្វើ​ពេញ​មួយ​យប់​ទាល់​ព្រឹក) សម័យ​ឥឡូវ, លើក​លែង​តែ​ជិះ​ដំរី​បណ្ដេញ​រូប​អារក្ស​ចេញ, ឯ​របៀប​ក្រៅ​ពីនោះ​នៅ​ទាំងអស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រស្ដិ ផង) ។
  7. បញ្ជាប់ ( កិ.កិរិយាសព្ទ )
    ភ្ជាប់, ធ្វើ​ឲ្យ​ជាប់​ពាក្យ​តាម​ដំណើរ​ដែល​ប្ដេជ្ញា (មិន​សូវ​ប្រើ, ច្រើន​ពាក្យ​ថា ភ្ជាប់ ជា​ជំនួស) ។
  8. បញ្ជាប់ពាក្យ ( កិ.កិរិយាសព្ទ )
    ជូន​ទ្រព្យ​របស់​អ្វី​មួយ​ទៅ​តាម​មាតា​បិតា​ខាង​ស្រី ទុក​ជា​ភ័ស្ដុតាង​ជា​របស់​បញ្ចាំ​ចិត្ត​ភ្ជាប់​មេត្រី​ក្នុង​ការ​ចង​ពន្ធ : ស៊ី​ស្លា​បញ្ជាប់​ពាក្យ (ប្រើ​តែ​ក្នុង​ទម្រង់​ការ​អាពាហ៍ពិពាហ៍) ។
  9. បញ្ជាប់ព្រលឹង ( កិ.កិរិយាសព្ទ )
    យក​អំបោះ​មង្គល​ចង​ក​ដៃ​ហើយ​ឲ្យ​ទ្រព្យ​របស់​អ្វី​នីមួយ ដោយ​សន្មតិ​ថា ភ្ជាប់​ព្រលឹង​ឲ្យ​ស្ថិត​នៅ​បរិបូណ៌​ក្នុង​រូប​អ្នក​នោះ : ចង​ដៃ​បញ្ជាប់​ព្រលឹង (ប្រើ​តាម​សណ្ដាប់​ព្រាហ្មណ៍) ។
Headley's Khmer-English Dictionary
  1. បញ្ជា ( v ) [bɑɲcie]   - detail »
    to command, order, give instructions; to operate (machinery); to produce, cause, give rise to n order, command
    Eg. ឲ្យកម្មករចេះបញ្ជាម៉ាស៊ីន: to teach the workers how to operate the machinery
  2. បញ្ជាក់ ( v ) [bɑɲceak]   - detail »
    to confirm, verify, certify; to clarify, explain; to indicate; to prove; to show; to determine; to announce, declare, claim; to order; to conform to
    Eg. ក្នុងរបាយការណ៍របស់លោក​ បានបញ្ជាក់ថានៅខេត្តបាត់ដំបងមានមន្ទីរឃុំឃាំងសំងាត់ចំនួន២: In his report he claimed that there were two secret detention centers in Battambang Province.
  3. បញ្ជាន់ ( v ) [bɑɲcoan]   - detail »
    to trample; to make buffaloes / cattle walk on the grain stalks in order to thresh them, cause to tread on
  4. បញ្ជាន់ ( v ) [bɑɲcoan]   - detail »
    to cause / encourage (a spirit) to enter (the body of) a medium
  5. បញ្ជាប់ ( v ) [bɑɲcoap]   - detail »
    to unite, join, connect, link, attach; to enclose in a letter; to confirm, clinch (a deal)


Prohok Solutions @2017 : Learn Khmer | Khmer Calendar