Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដួង

Chuon Nath's Khmer-Khmer Dictionary
  1. ដួង ( ន.នាមសព្ទ )
    ដង្កូវ​ពួក​មួយ ច្រើន​កើត​ក្នុង​ឈើ​ពុក, ក្នុង​ដី​ធូរ​សើម ដែល​មាន​ជី​ខ្លាំង, ក្នុង​ដើម​វល្លិ​មាន​វល្លិ​ខ្ញែរ​ជាដើម ...។ ឈ្មោះ​ប្រាក់​សម្រាប់​ចាយ​មួយ​បែប មាន​រូប​សណ្ឋាន​ស្រដៀង​នឹង​រូប​ដង្កូវ​ដួង, មាន​ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ : ប្រាក់​ដួង ។ អ្វី​ៗ ដែល​មាន​រូប​សណ្ឋាន​មូល​ភ្លឺ, រុងរឿង : ដួង​ព្រះ​អាទិត្យ, ដួង​ព្រះ​ចន្ទ្រ ឬ ដួង​ខែ, ដួង​តារា ឬ ដួង​ផ្កាយ, ដួង​ត្រា ។ ដួង​ចិត្ត ឬ ដួងចៃ (ស. ចៃ “ចិត្ត”) ហទយវត្ថុ, តួ​ចិត្ត (ចិត្ត ១​ដួង គឺ​តួ​ចិត្ត មួយ​ដែល​កើត​ឡើង) ។ ដួង​ជីវន្ត, ដួង​ជីវា, ឬ ដួង​ជីវ៉ា, ដួង​ជីវិត, ដួង​ជីវិន តួ​ជីវិត; ពាក្យ​ហៅ​ស្រ្តី​ជា​គូ​ស្នេហា ស្រឡាញ់​ស្មើ​ជីវិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជីវន្ត, ជីវិត, ជីវិន ផង) ។ ដួង​វិញ្ញាណ តួ​វិញ្ញាណ ។ ដួង​សមរ ពាក្យ​ហៅ​ស្ត្រី​ជា​គូ​កម្សត់​ដែល​រួម​ស្លាប់​រស់​ជា​មួយ​គ្នា; ហៅ​ក្លាយ​តាម​សៀម​ថា ដួងសម៉ន ក៏​មាន​ខ្លះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមរ ផង) ។
  2. ដួង​ជតា ( ន.នាមសព្ទ ) [ដួង​ជៈដា]   ( ខ. បា.​ខ្មែរ​និង​បាលី​លាយ​គ្នា )
    ដួង​កំណើត, ថ្ងៃ ខែ ឆ្នាំ​ដែល​កើត​ពាក់ព័ន្ធ​នឹង​រាសី​របស់​បុគ្គល​នីមួយៗ​ ។
Headley's Khmer-English Dictionary
  1. ដួង ( n ) [duəŋ]   - detail »
    palm worm (edible worm found in the cabbage palm)
  2. ដួង ( n ) [duəŋ]   - detail »
    (shining) sphere or disk (e.g. the moon); circle, round object.
  3. ដួង ( clf ) [duəŋ]   - detail »
    for globes, spheres, stars
  4. ដួង ( n ) [duəŋ]   - detail »
    essence, core, central part
  5. ដួង ( n ) [duəŋ]   - detail »
    dear one, darling, beloved one
  6. ដួង ( n ) [duəŋ]   - detail »
    ṭuaṅ (ancient Cambodian monetary unit shaped like a cabbage palm worm)


Prohok Solutions @2017 : Learn Khmer | Khmer Calendar