Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: បែក

Chuon Nath's Khmer-Khmer Dictionary
  1. បែក ( កិ.កិរិយាសព្ទ )
    រយៈ, ឃ្លាត​ចេញ​ពី​គ្នា; សាយភាយ, ចេញ​ព្រាតព្រោង ។ល។
    - បែក​ការ ធ្វើ​ការ​កំបាំង​ឬ​សេចក្ដី​កំបាំង​ឲ្យ​លេច​ឮ​សាយសុស នាំ​ឲ្យ​ខូច​ការ ។
    - បែក​កុក (ចិ. កុ៎ក “ពួក, ក្រុម, ទី​ប្រជុំ; ស្រុក”) បែក​ពួក ។
    - បែក​ខ្ញែក បែក​រាត់រាយ​ប្រញាយ​ចេញ​ពី​គ្នា ។
    - បែក​ខ្នែង ចេញ​ខ្នែង ។
    - បែក​ខ្មោច ប្រព្រឹត្ត​ក្នុង​ការ​ស្មន់​អន្ធករ​នឹង​គ្នា លុះ​ដល់​មាន​ញាតិ​ណា​មួយ (ច្រើន​តែ​ខាង​ស្រី) ឈឺ​ចាប់ គេ​គន់​គូ​រមើល​តាម​ក្បួន ឬ​បន់ស្រន់​បូរបាច់​ទៅ​ឃើញ​ថា​ត្រូវ​ខ្មោច​មេ​បា​​ធ្វើ​ទើប​គេ​ចាប់​ប្រកាន់​ឲ្យ​សែន​ខ្មោច​ឲ្យ​គេ...។
    - បែក​គំនិត ឬ
    - បែក​ប្រាជ្ញា កើត​មាន​គំនិត​ឬ​ប្រាជ្ញា​ថ្មី​ប្លែក​ៗ​ផ្សេង​ៗ​ជាង​ពី​មុន ។
    - បែក​ចិត្ត ងាក​ចិត្ត​ចេញ​លែង​រាប់​រក ។
    - បែក​ចំណេះ កើត​មាន​ចំណេះ​ប្លែក​ៗ​ឡើង​ជាង​ពី​មុន ។
    - បែក​ញើស ចេញ​ញើស ។
    - បែក​បាក់ ឬ - បាក់​បែក បែក​ខ្លះ​បាក់​ខ្លះ​ខ្ទេចខ្ទី ។ ព. ប្រ. ដាច់​ដោយ​ប្ដី​ប្រពន្ធ​ឬ​ឈ្លោះ​ទាស់​គ្នា​នឹង​បង​ប្អូន​ញាតិ​មិត្រ គឺ​បែក​ចិត្ត​លែង​រាប់​អាន​គ្នា ។
    - បែក​ពួក បែក​ចេញ​ជា​ពួក​ៗ ដោយ​មាន​គំនិត​យល់​ខុស​គ្នា ។
    - បែក​មែក ចេញ​មែក​លូត​លាស់​ចម្រើន​ឡើង ។ ព. ប្រ បែក​ជា​កូន​ពូន​ជា​ចៅ គឺ​កើត​មាន​កូន​ចៅ​សាយ​រាយ​ច្រើន​ឡើង ។
    - បែក​រំហាច ជន់​លេច​សាយ​ពេញ​វាល​រហរហាច (និយាយ​បាន​ចំពោះ​តែ​ទឹក) : ទឹក​ជន់​សាយ​លិច​វាល​បែក​រំហាច ។
    - បែក​សា វះ​សត្វ​តាយសាក​ឲ្យ​​បែក​បំពង់​បស្សាវៈ ធុំ​ក្លិន​ឆ្អេះ​ខូច​រស​ជាតិ​សាច់ ។ ព. ប្រ.
    - និយាយ​បែក​សា ឬ - បែក​សាយាមោ គឺ​និយាយ​បែក​ពី​នេះ​បែក​ពី​នោះ មិន​ចេះ​ចប់ ។
    - បែក​សាមគ្គី បែក​សេចក្ដី​ព្រម​ព្រៀង​គ្នា ។ ព. ទ. បុ. បែក​ជា​អូរ​ហូរ​ទៅ​ជា​ស្ទឹង ឈ្លោះ​ប្រកែក​រំលើក​បើក​កកាយ​ពី​តិច​តួច​ផ្ដួច​ដាល​រាល​ទៅ​ជា​ធំ ហាក់​ដូច​ជា​ទឹក​ហូរ​ច្រោះ​កើត​ជា​អូរ យូរ​ៗ​ទៅ​កើត​បាន​ជា​ស្ទឹង, ឬ​ពុំនោះ​ហាក់​ដូច​ជា​ទឹក​ហូរ​ធ្លាក់​មក​ក្នុង​អូរ​ចុះ​ត​ទៅ​ក្នុង​ស្ទឹង ។ល។
  2. បែក​បាយ ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដែក​ឆៅ​សាច់​របេះ​ពី​គ្នា​ដំ​ផ្គុំ​មិន​ជាប់ : ដែក​បែក​បាយ ។
Headley's Khmer-English Dictionary
  1. បែក ( v ) [baek]   - detail »
    to break, burst, crack; to go flat (of a tire); to break apart; to break up, branch off, separate, divide.
  2. បែក ( adj ) [baek]   - detail »
    to be broken, cracked; to have a broken ... (e.g. limb); to be out in the open, revealed
  3. បែក ( v ) [baek]   - detail »
    to grow, increase, expand
  4. បែក ( v ) [baek]   - detail »
    to exude, break out (in a rash, sweat, etc.), throw off, shoot out, emit


Prohok Solutions @2017 : Learn Khmer | Khmer Calendar