Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: វ័ណ្ដ

Chuon Nath's Khmer-Khmer Dictionary
  1. វ័ណ្ដ ( កិ.កិរិយាសព្ទ ) [វាន់ ] or វ័ណ្ឌ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វណ្ដ; វណ្ដ, វណ្ឌ “ចង​ព័ទ្ធ; បែង; ចែក...”) ចង​ព័ទ្ធ, រុំ​ព័ទ្ធ, ព័ទ្ធ​ព័ន្ធ, ព័ទ្ធ​ជុំ​វិញ; ស្លៀក​ឬ​ដណ្ដប់​ព័ទ្ធ​ប៉ឹង (ច្រើន​សរសេរ វ័ណ្ឌ ជាង) : វ័ណ្ឌ​សំពត់​ដូច​ព្នង ។
    - វ័ណ្ឌ​ក ព័ទ្ធ​ព័ន្ធ​ក : ពស់​វ័ណ្ឌ​ក ។
    - វ័ណ្ឌ​កន្ទប ស្លៀក​កន្ទប​ប្រផុត​ប្រផើយ ។
    - វ័ណ្ឌ​ប៉ឹង ប៉ឹង​ព័ទ្ធ​បិទ​បាំង​កេរ្តិ៍​ខ្មាស ។
    - វ័ណ្ឌ​ពុង វ័ណ្ឌ​សំពត់​បិទ​បាំង​ពោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពុង ផង) ។
    - វ័ណ្ឌ​លោន (ស. លោន អ. ថ. ល៉ូន “ត្រងិល; ត្រងោល”) ស្លៀក​បិទ​បាំង​ជិត​តែ​ពី​ខាង​មុខ ។ល។ (សរសេរ​ជា វណ្ដ ឬ វណ្ឌ ក៏​បាន, តាម​ទម្លាប់​ប្រើ; សរសេរ​ក្លាយ​ជា វាន់ ក៏​មាន ប៉ុន្តែ​បើ​ពេញ​ចិត្ត​គួរ​ឈប់​សរសេរ​វាន់ ព្រោះ​ឃ្លាត​ឆ្ងាយ​ពី​ប្រភព​នៃ​ពាក្យ) ។
  2. វ័ណ្ដ ( ន.នាមសព្ទ ) [វាន់ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (វណ្ដ; វណ្ដ, វណ្ឌ) ភាគ, ចំណែក; ការ​ចង​ព័ទ្ធ; ទង; កួរ។ កណ្ដាប់​ព័ទ្ធ​ជុំ​វិញ (ច្រើន​សរសេរ វ័ណ្ឌ ជាង) : វ័ណ្ឌ​ថាំង, វ័ណ្ឌ​ធុង, ដែក​វ័ណ្ឌ​ផាឌិប (សរសេរ​ជា វណ្ដ ឬ វណ្ឌ ក៏​បាន) ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar