Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សីត

Chuon Nath's Khmer-Khmer Dictionary
  1. សីត ( គុ.គុនសព្ទ ) [--តៈ ] or សីតល   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝីត ឬ ឝីតល) ត្រជាក់, រងា ។
    - សីត​ករ ឬ
    - សីត​ភានុ,
    - សីត​រង្សី ឬ --រស្មី ព្រះ​ចន្រ្ទ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សីត​ករ ដ៏​បវរ ដោយ​រង្សី, បូណ៌មី ខែ​កត្តិក ត្រជាក់​ស្រេង; ពួក​នរៈ និង​នារី នាំ​គ្នា​លេង, លោត​កញ្ឆេង សើច​សប្បាយ រីករាយ​ច្រើន ។
    - សីត​កាល ឬ--សម័យ វេលា​ត្រជាក់; រដូវ​រងា ។
    - សីត​ភ័យ ការ​ខ្លាច​រងា ។
    - សីត​ភិត (បា. --ភីត; សំ. ឝីតភីត) អ្នក​ដែល​ចាញ់​រងា ។
    - សីត​រស (--រស់) ទឹក​ត្រជាក់; (រ. ស.) : ព្រះ​សីត​រស ។
    - សីត​វាត ខ្យល់​ត្រជាក់ ។
    - សីតាលុ ដែល​មាន​ត្រជាក់​ច្រើន; ប្រទេស​រងា​ខ្លាំង; មនុស្ស​ចាញ់​រងា (ព. ផ្ទ. ឧណ្ហាលុ) ។
    - សីតុណ្ហ​ភាព (សីតុន-ហៈ--) ភាព​ត្រជាក់​និង​ក្ដៅ, ភាព​នៃ​បរិយាកាស​ត្រជាក់​និង​ក្ដៅ​ដែល​ផ្សព្វផ្សាយ​មក​ប៉ះ​លើ​ខ្លួន​យើង ។
    - សីតោទក (--ទៈកៈ ឬ--ទក់; បា. < សីត + ឧទក “ទឹក”) ទឹក​ត្រជាក់ (ព. ផ្ទ. ឧណ្ហោទក) ។
    - សីតល​ចិត្ត ឬ--ហទ័យ, --ហ្ឫទ័យ ចិត្ត​ត្រជាក់, ចិត្ត​ជា ។ល។
  2. សីត -- or សីតល--
    (មើល​ក្នុង​ពាក្យ សីត) ។
  3. សីតា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    អាចម៍​បំណះ, ឈ្មោះ​សុរា​មួយ​ប្រភេទ ។ (--ដា) នាម​នាង​ទេវី​ជា​អង្គ​អគ្គ​មហេសី​ព្រះ​រាម (ក្នុង​រឿង​រាមកេរ្តិ៍) ។
  4. សីតាលុ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សីត ឬ សីតល) ។
Headley's Khmer-English Dictionary
  1. សីត ( adj ) [səytaʔ]   - detail »
    to be cold, cool
  2. សីតល   - detail »
    See: សីត
  3. សីតា ( n ) [səytaa]   - detail »
    plowed earth
  4. សីតា ( n ) [səytaa]   - detail »
    Sitā (originally a goddess of agriculture; name of Rama's wife in the Ramayana)
  5. សីតា ( n ) [səytaa]   - detail »
    kind of alcoholic drink
  6. សីតាលុ ( adj ) [səytaaluʔ]   - detail »
    to be frigid.
  7. សីតាលុ ( n ) [səytaaluʔ]   - detail »
    cold country; person who cannot stand excessive cold
  8. សីតុណ្ហ ( n ) [səytonhaʔ]   - detail »
    heat and cold
  9. សីតូបករណ៍ ( n ) [səytoopaʔkɑɑ]   - detail »
    freezer (for making ice), icebox, refrigerator
  10. សីតោទក ( n ) [səytaotʊək, səytaoteaʔreaʔ]   - detail »
    cold water


Prohok Solutions @2017 : Learn Khmer | Khmer Calendar