Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សូករ

Chuon Nath's Khmer-Khmer Dictionary
  1. សូករ ( ន.នាមសព្ទ ) [--ក ] or សូករៈ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សូករ; ឝូករ ឬ សូករ) ជ្រូក ។ សូករ​មំសៈ, --មំសំ ឬ មំសំ​សូករៈ សាច់​ជ្រូក (ព. គ.) ។
  2. សូករន្តកៈ ( ន.នាមសព្ទ ) [--កៈរ៉ន់-តៈ-កៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (សូករន្តក) ថៅឡិង ។ ឈ្មោះ​វត្ថពន្ធ​ចង្កេះមួយ​ប្រភេទ ធ្វើ​ដោយ​ផ្ទាំង​សំពត់​តូច​វែង មាន​សណ្ឋាន​ស្រដៀង​នឹង​ពោះវៀន​ជ្រូក សម្រាប់​បព្វជិត​ពុទ្ធ​សាសនិក​ក្រវាត់​រក្សា​បរិមណ្ឌល​ស្បង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថពន្ធ ផង) ។
  3. សូករមទ្ទវៈ ( ន.នាមសព្ទ ) [--កៈរ៉ៈម័ត-ទៈវៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    (--មទ្ទវ) ឈ្មោះ​ម្ហូប​មួយ​ប្រភេទ ធ្វើ​ដោយ​សាច់​ជ្រូក​និង​គ្រឿង​ផ្សំ​ផ្សេង​ៗ​ដែល​ជាង​មាស​ឈ្មោះ ចុន្ទ ចាត់ចែង​ថ្វាយ​ព្រះ​សក្យមុនី​សព្វញ្ញុ​ពុទ្ធ, ជា​ព្រះ​ស្ងោយ​ចុង​ក្រោយ​បំផុត​របស់​ព្រះ​អង្គ, ទ្រង់​សោយ​ព្រះ​ស្ងោយ​នេះ​ហើយ​ក៏​ចាប់​មាន​អាពាធ​ជា​ទម្ងន់ ព្រះ​អង្គ​ចូល​បរិនិញ្វន​ក្នុង​ថ្ងៃ​នោះ ។ សូករ​មទ្ទវៈ នេះ​អ្នក​ប្រាជ្ញ​ពួក​ខ្លះ ប្រែ​ជា​ “ផ្សិត”, ថា​ជា​ឈ្មោះ​ផ្សិត​មួយ​ប្រភេទ ដែល​ជ្រូក​ចូល​ចិត្ត​ស៊ី, អ្នក​ប្រាជ្ញ​ពួក​នេះ​កាន់​យក​សេចក្ដី​ថា ព្រះ​សក្យមុនី​ទ្រង់​ចូល​បរិនិញ្វន​ដោយ​បណ្ដាល​អំពើ​អាពាធ​ពុល​ផ្សិត ជា​ម្ហូប​ដែល ចុន្ទ ចាត់ចែង​ថ្វាយ ។ល។
  4. សូករិក ( ន.នាមសព្ទ ) [--កៈរ៉ិក ឬ--កៈរ៉ិកៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (សូករិក; ឝូករិក) អ្នក​ពិឃាត​ជ្រូក : ពួក​សូករិក​ដើរ​រក​ទិញ​ជ្រូក (បើ​ស្ត្រី​ជា សូករិកា) ។
    - សូករិក កម្ម អំពើ​របស់​អ្នក​ពិឃាត​ជ្រូក (ការ​ពិឃាត​ជ្រូក) ។
    - សូករិកដ្ឋាន ទី​ឬ​កន្លែង​របស់​អ្នក​ពិឃាត​ជ្រូក (ទី​ពិឃាត​ជ្រូក​សម្រាប់​យក​សាច់​លក់) ។ល។
Headley's Khmer-English Dictionary
  1. សូករ ( n ) [sookɑɑ]   - detail »
    hog, pig
  2. សូករន្តកៈ ( n ) [sookaʔrɑntaʔkaʔ]   - detail »
    cloth belt used by monks
    See: វត្ថពន្ធ
  3. សូករមទ្ទវៈ ( n ) [sookaʔraʔmoatteaʔveaʔ]   - detail »
    the last meal of the Buddha
  4. សូករិក ( n ) [sookaʔrək, sookaʔreʔkaʔ]   - detail »
    hog butcher


Prohok Solutions @2017 : Learn Khmer | Khmer Calendar