Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាត្រី

Chuon Nath's Khmer-Khmer Dictionary
  1. រាត្រី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (រាត្រិ; រត្តិ) យប់, វេលា​យប់ ។
    - រាត្រី​កាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិ​កាល) ។
    - រាត្រី​ចរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិចរ) ។
    - រាត្រី​ជល (--ជល់) ទឹក​សន្សើម ។
    - រាត្រី​ភាគ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រត្តិ​ភាគ) ។
    - រាត្រី​មណី (--មៈនី) ព្រះ​ចន្រ្ទ ។
    - រាត្រី​វិគម (--វិគៈមៈ ឬ វិគំ), រាត្រី​វិភាត អរុណោទ័យ (ពេល​ព្រឹក​ព្រាង, វេលា​បំព្រាង) ។
    - រាត្រី​សមោសរ (--សៈម៉ោ-ស) ការ​ប្រជុំ​គ្នា​ក្នុង​រាត្រី, ទី​ប្រជុំ​គ្នា​ពេល​យប់ ។ ច្រើន​ប្រើ​ចំពោះ​ទី​ប្រជុំ​ដែល​មាន​របាំ​ឬ​មហោស្រព​ផ្សេង​ៗ ជា​គ្រឿង​កំសាន្ត​ផង ។
    - រាត្រី​សុវត្ថិ ! (--សុវ៉ាត់) ឬ​រាត្រី​សួស្ដី ! សួស្ដី​ក្នុង​វេលា​យប់; ពាក្យ​សម្រាប់​ឲ្យ​ពរ​គ្នា​ក្នុង​វេលា​យប់ (ប្រើ​តាម​សម័យ​និយម), បាន​សេចក្ដី​ថា សូម​ឲ្យ​មាន​សួស្ដី​ក្នុង​វេលា​យប់ ! (ព. ផ្ទ. អរុណ​សុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហ​សុវត្ថិ ! ឬ–សួស្ដី !) ។ ល។
  2. រាត្រី ( ន.នាមសព្ទ )
    ឈើ​តូច​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប​តែ​ក្នុង​វេលា​យប់, ជា​ពួក​ភូត​គ្រាម​ កាច់​ដើម​ដោត​បណ្ដុះ​បាន, ជា​ឈើ​ចាញ់​ទឹក : ផ្កា​រាត្រី (អ្នក​ស្រុក​ខ្លះ​ហៅ កាកី) ។
Headley's Khmer-English Dictionary
  1. រាត្រី ( n ) [rietrəy]   - detail »
    night, evening ; soire
  2. រាត្រី ( n ) [rietrəy]   - detail »
    kind of plant that blooms at night


Prohok Solutions @2017 : Learn Khmer | Khmer Calendar