Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អរុណ

Chuon Nath's Khmer-Khmer Dictionary
  1. អរុណ ( ន.នាមសព្ទ ) [អៈរុន ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ព្រះ​អាទិត្យ​ដែល​ទើប​ភ្លឺ​ច្រាល​ពី​ទិស​បូព៌, ពេល​ក្រហម​ឯ​កើត, ពេល​ព្រឹក​ព្រាង : អរុណ​រះ, អរុណ​ស, អរុណ​ក្រហម ។
    - កន្លង​អរុណ ឬ ដាច់​អរុណ កន្លង​រាត្រី ។
    - យក​អរុណ​ក្នុង​វត្ត ឲ្យ​អរុណ​រះ ក្នុង​វត្ត (ព. វិ. ពុ.) ។ ភិក្ខុ​ដែល​ចេញ​ទៅ​ដោយ​សត្តាហ​ករណីយ ឬ សត្តាហ​កិច្ច ត្រូវ​ត្រឡប់​មក​កាន់​អាវាស​ដែល​ចាំ​វស្សា​វិញ​មុន អរុណ​ទី ៧ គឺ​នៅ​ក្រៅ​អាវាស​បាន ៦ យប់ (ព. វិ. ពុ.) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈរុណៈ, ដូច​ជា
    - អរុណ​កមល (--កៈម៉ល់) ឈូក​ក្រហម ។
    - អរុណ​ករ ឬ--សារថិ ព្រះ​អាទិត្យ ។
    - អរុណប្បភា, --ប្រភា ឬ - អរុណាភា ពន្លឺ​អរុណ ។
    - អរុណ​ព័ណ៌ ឬ --វណ្ណ ព័ណ៌​អរុណ, ព័ណ៌​លឿង​ទុំ, ព័ណ៌​មាស ។
    - អរុណ​រង្សី ឬ --រស្មី រស្មី​ព័ណ៌​មាស ។
    - អរុណ សុវត្ថិ ! ឬ --សួស្ដី ! (អៈរុន--) “សួស្ដី​ក្នុង​វេលា​ព្រឹក”; ពាក្យ​សម្រាប់​ឲ្យ​ពរ​គ្នា​ឬ​គំនាប់​គ្នា ក្នុង​វេលា​តាំង​ពី​ព្រហាម​រហូត​ដល់​ថ្ងៃ​ត្រង់ (ប្រើ​តាម​សម័យ​និយម), បាន​សេចក្ដី​ថា សូម​ឲ្យ​មាន​សួស្ដី​ក្នុង​វេលា​ព្រឹក ! (ព. ផ្ទ. សាយណ្ហ​សុវត្ថិ ! ឬ សាយណ្ហ សួស្ដី !; រាត្រី សុវត្ថិ ! ឬ រាត្រី​សួស្ដី !) ។
    - អរុណោទ័យ (សំ. បា. អរុណ + ឧទយ “ការ​រះ​ឡើង”) ការ​រះ​ឡើង​នៃ​អរុណ, ពេល​អរុណ​រះ, វេលា​ថ្ងៃ​រះ ។
    - អរុណោភាស (បា. < អរុណ + ឱភាស “ពន្លឺ”) ពន្លឺ​អរុណ (វេវ. អរុណាភា, អរុណប្រភា) ។ល។
  2. អរុណ -- or អរុណា--, អរុណោ--
    (មើល​ក្នុង​ពាក្យ អរុណ) ។
Headley's Khmer-English Dictionary
  1. អរុណ ( n ) [ʔaʔrun]   - detail »
    rising sun; dawn, sunrise
  2. អរុណោទ័យ ( n ) [ʔaʔruʔnaotey]   - detail »
    dawn, rising of the sun
  3. អរុណោភាស ( n ) [ʔaʔruʔnaopʰieh]   - detail »
    early morning sunlight


Prohok Solutions @2017 : Learn Khmer | Khmer Calendar