Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សោក

Chuon Nath's Khmer-Khmer Dictionary
  1. សោក ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝោក) សេចក្ដី​ឈឺ​ផ្សា​ចិត្ត; សេចក្ដី​សង្រេង; សេចក្ដី​ស្ដាយ​ស្រណោះ​ឬ​ស្ដាយ​អាល័យ : មាន​សោក, រម្ងាប់​សោក ។ ខ្មែរ​ប្រើ​ជា កិ. ក៏​មាន “ស្ដាយ​ស្រណោះ, ស្ដាយ​អាល័យ” : សោក​កូន​ដែល​ស្លាប់, សោក​ទ្រព្យ​ដែល​លាញ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា សោកា ក៏​មាន) ។
    - យំ​សោក យំ​ស្ដាយ​ស្រណោះ ។
    - សោយ​សោក ទទួល​រង​សេចក្ដី​ស្ដាយ​ស្រណោះ ។
    - សោកសៅ ឬ - សៅសោក សោក​ទាល់​តែ​សៅ​សម្បុរ, សោក​សង្រេង, សោក​ជ្រប់​ខ្លាំង ។ល។ (ម. ក្នុង ព. ស្ដាយ ផង) ។
  2. សោក ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ខ្ចី​សម្បុរ​ស​ភាវ ផ្កា​សម្បុរ​ក្រហម​ប្រឿង ក្លិន​ស្រដៀង​នឹង​ផ្កា​អម្ពិល, ស្លឹក​ខ្ចី​ប្រើ​ជា​អន្លក់​បាន, ផ្កា​ប្រើ​ស្ល​ម្ជូរ​ឬ​ជ្រក់​បាន : ដើម​សោក​ជា​ឈើ​មាន​លំអ គួរ​ដាំ​ក្នុង​វត្ត​អារាម (បា. អសោក; គួរ​ហៅ​តាម​នាម​នេះ​វិញ) ។
  3. សោកគ្រោក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោគ្រោក) ។
  4. សោកត្រោក ( គុ.គុនសព្ទ ) [--ប៉ៈ-- ] or សោកប៉ត្រោក
    រខាក, រយាក : ជញ្ជាំង​ស្លឹក​សោកត្រោក, រោង​ប្រក់​ស្លឹក​សោកប៉ត្រោក ។
  5. សោកប៉ត្រោក
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោកត្រោក) ។
  6. សោកមម៉ោក ( គុ.គុនសព្ទ ) or សោកម៉ោក
    ទ្រុបទ្រុល​សុកមម៉ុក (ច្រើន​ប្រើ សោកម៉ោក ជាង) : ព្រៃ​សោកម៉ោក ។
  7. សោកា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សោក ១ ន.) ។
  8. សោកាន្ត [--កាន ]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សក់ក័ន្ត ឬ សក់កាន្ត ។
  9. សោកិនី [--កិ-ន៉ី ]
    មើល​ពាក្យ សោកី ។
  10. សោកី ( គុ.គុនសព្ទ, ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ឝោកិន៑) ដែល​មាន​សោក ឬ​អ្នក​ដែល​មាន​សោក; បើ​ស្ត្រី​ជា សោកិនី (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : បុរស​សោកី និង​សោកិនី ស្ត្រី​ក្នុង​លោកា តែង​គេច​ពុំ​ផុត ពី​កាម​តណ្ហា ក្នុង​ជាតិ​ណា​ៗ ក៏​មាន​សោក​ស្ដាយ ។

1   2   Next >>

Headley's Khmer-English Dictionary
  1. សោក ( v ) [saok, saokaʔ-]   - detail »
    to lament, complain; to grieve, mourn; to regret.
  2. សោក ( n ) [saok, saokaʔ-]   - detail »
    lamentation, complaint; affliction, sorrow
  3. សោក ( n ) [saok, saokaʔ-]   - detail »
    kind of tree with pale green leaves and light red flowers (the flowers and young leaves are edible)
  4. សោកគ្រោក   - detail »
    See: សោគ្រោក
  5. សោកត្រោក ( adj ) [saok - traok]   - detail »
    to be frayed, dilapidated, collapsed; unusable; dishevelled
  6. សោកប៉ត្រោក   - detail »
    See: សោកត្រោក
  7. សោកមម៉ោក ( adj ) [saok - mɔmaok]   - detail »
    to be thick / dense / luxuriant (of vegetation)
  8. សោកម៉ោក   - detail »
    See: សោកមម៉ោក
  9. សោកា   - detail »
    See: សោក
  10. សោកាន្ត   - detail »

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar