Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សម្បុក

Chuon Nath's Khmer-Khmer Dictionary
  1. សម្បុក ( ន.នាមសព្ទ ) or សំបុក
    លំនៅ​របស់​សត្វ​តិរច្ឆាន​ពួក​ខ្លះ (ដែល​ក​ធ្វើ​ឡើង) សម្រាប់​ដាក់​ស៊ុត, ដាក់​កូន​ឬ​សម្រាប់​ជ្រក​អាស្រ័យ : សម្បុក​ចាប, សម្បុក​កុក, សម្បុក​មាន់; សម្បុក​កណ្តុរ; សម្បុក​នាង ។
    - សម្បុក​កាត់ សម្បុក​ដង្កូវ​នាង​ដែល​វា​ចោះ​កាត់​ចេញ​មក​ជា​មេ​អំបៅ​ហើយ ។
    - សម្បុក​ពោះ (ព. ប្រ.) ទំហំ​ឬ​សម្រុង​ថ្នក់​ពោះ : សម្បុក​ពោះ​ទ្រយុក ។
    - សម្បុក​សម្បត្តិ (ព. ប្រ.) សម្បត្តិ​ដែល​ទុក​ក្នុង​ទី​កំបាំង, សម្បត្តិ​ក្នុង​ផ្ទះ ។
    - កូន​មួយ​សម្បុក កូន​ច្រើន​ដែល​កើត​អំពី​មេ​មួយ​ឬ​អំពី​មាតា​មួយ ហើយ​នៅ​រួម​តែ​ក្នុង​សម្បុក​មួយ​ឬ​តែ​ក្នុង​បន្ទុក​មួយ, កូន​មួយ​គ្រក ។
    - ពង​ចាំ​សម្បុក ពង​សត្វ​ដែល​រួន​មិន​ញាស់ (ព. ខ្ព. ថា ស៊ុត​ចាំ​សម្បុក) ។ល។
  2. សម្បុក ( ន.នាមសព្ទ )
    ឈ្មោះ​ខែត្រ​មួយ​ក្នុង​កម្ពុជ​រដ្ឋ​ភាគ​ឦសាន, សព្វ​ថ្ងៃ​នេះ រួម​ចូល​ក្នុង​ស្រុក​សម្បូណ៌​នៅ​ក្នុង​អាណា​ខេត្ត​ក្រចេះ ។
  3. សម្បុកចាប ( ន.នាមសព្ទ ) or សំបុកចាប
    (ព. ប្រ.) ឈ្មោះ​នំ​ក្រៀម​មួយ​ប្រភេទ មាន​សណ្ឋាន​សុកមម៉ុក​រហោស​ៗ​ស្រដៀង​នឹង​សំបុក​ចាប, មាន​ស្នូល​ក្នុង : នំ​សម្បុក​ចាប ។
  4. សម្បុកទ្រយុក ( ន.នាមសព្ទ ) or សំបុកទ្រយុក
    សណ្ដាប់ធ្នាប់​ទ្រព្យ​ធន​ក្នុង​ផ្ទះ​មួយ​គ្រួ : ខ្ញុំ​គ្រាន់​តែ​ស្គាល់​គេ​ដោយ​សារ​បាន​ចួប​គ្នា​មួយ​ដង​មួយ​កាល តែ​ត្រង់​សម្បុក​ទ្រយុក​គេ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​អាច​ដឹង​បាន​ទេ ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar