Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្រកា

Chuon Nath's Khmer-Khmer Dictionary
  1. ស្រកា ( ន.នាមសព្ទ )
    សំបក​ឬ​បន្ទះ​តូច​ៗ ស្ដើង​ៗ ខ្លី​ៗ ដែល​ស្រោប​ជាប់​ពី​ក្រៅ​ស្បែក​ត្រី​ពួក​ខ្លះ​ឬ​ពស់​ជាដើម : ស្រកា​ត្រី, ស្រកា​ពស់ ។
    - ស្រកា​ពង្រូល ស្រកា​សត្វ​ពង្រូល (ធំ​ៗ​ក្រាស់​ៗ​ជាង​ស្រកា​ត្រី​និង​ពស់) ។
    - ត្រី​ស្រកា ត្រី​ដែល​មាន​ស្រកា ។
    - បែក​ស្រកា ប្រេះ​ស្បែក​បន្តិច​ៗ​ជា​ក្រឡា​ៗ : ត្រូវ​ខ្យល់​ខែ​កត្តិក​បែក​ស្រកា​ព្រោង, ស្គម​បែក​ស្រកា ។
  2. ស្រកា ( កិ.កិរិយាសព្ទ )   ( ព. សា.ពាក្យសាមញ្ញ ( ពាក្យធម្មតា ឬ ពាក្យផ្សា ) )
    ច្រាស់​យក​ស្រកា​ត្រី​ចេញ : យក​ត្រី​ទៅ​ស្រកា​ឲ្យ​ហើយ​ទៅ ! (គួរ​និយាយ​ថា យក​ត្រី​ទៅ​ច្រាស់​ស្រកា​ឲ្យ​ហើយ​ទៅ !) ។
Headley's Khmer-English Dictionary
  1. ស្រកា ( n ) [srɑkaa]
    scales (of fish, reptiles, etc.)
  2. ស្រកា ( v ) [srɑkaa]
    to scale, remove scales
  3. ស្រកាក ( adj ) [srɑkaak]
    to be dirty, sloppy, soiled; crooked, impure, obscene; rough (surfaced).
  4. ស្រកាក ( adv ) [srɑkaak]
    sloppily, in a messy / slipshod manner
  5. ស្រកាក ( adj ) [srɑkaak]
    to be unfinished; to start s.t but not finish it
    Eg. ខ្លួនឯងស្រកាកមិនគិត គិតតែទូន្មានប្រដៅ គេឲ្យកាន់សីល: He doesn't follow the Five Precepts, but he advises others to.


Prohok Solutions @2017 : Learn Khmer | Khmer Calendar