Khmer Dictionary: ទោ
Chuon Nath's Khmer-Khmer Dictionary
-
ទោ
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
( បា.បាលី ( បាលីភាសា ) )
(ទ្វិ > ទោ) ពីរ ។ ខ្មែរយើងប្រើតាមទម្លាប់ ជាបូរណសំខ្យាថា ទីពីរ ក៏បាន : សម្រាប់ទោ, ថ្នាក់ទោ, យ៉ាងទោ, ជាន់ទោ គឺសម្រាប់ទីពីរ, ថ្នាក់ទីពីរ, យ៉ាងទីពីរ, ជាន់ទីពីរ (ថ្នាក់លេខពីរ) ។
-
ទោង
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានជាកន្លែងអង្គុយ មានដងឬខ្សែពីរចងសំយុងសងខាងសម្រាប់ចាប់យោគយោល : យោលទោង ។ ប្រដាប់មានសណ្ឋានដូច្នោះ សម្រាប់ដាក់បន្តោករបស់វែងធ្ងន់ដូចយ៉ាងសសរធំឬឈើហុបជាដើម ដើម្បីឲ្យស្រួលសែងក៏ហៅ ទោង ដែរ ។
-
ទោច
( ន.នាមសព្ទ )
សត្វព្រៃពួកស្វា មានជើងពីរដៃពីរវែងៗឥតកន្ទុយ : ទោចឡើងដើមឈើរតេវរតាវ ។
-
ទោចក្រយាន
( ន.នាមសព្ទ )
[--ច័ក-ក្រៈ យាន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
យានមានកង់ពីរ : ជិះទោចក្រយាន, ប្រណាំងទោចក្រយាន ។ ព. សា. កង់, រទេះកង់ ។
-
ទោណ
( ន.នាមសព្ទ )
[ទោណៈ ឬ ទោន ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទ្រោណ) ឈ្មោះចំនួនដែលវាស់ឬដែលថ្លឹងមួយយ៉ាងប្រមាណ ១៦ នាឡិធម្មតា (ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា) : អង្ករមួយទោណ ។
-
ទោណព្រាហ្មណ៍
( ន.នាមសព្ទ )
[ទោណៈព្រាម]
( បា.បាលី ( បាលីភាសា ) )
ឈ្មោះព្រាហ្មណ៍មួយរូប ជាប្រធានចាត់ចែងបូជាព្រះបរមសពព្រះសម្មាសម្ពុទ្ធ និងបានចែកព្រះបរមសារីរិកធាតុរបស់ព្រះពះពុទ្ធទៅឲ្យក្សត្រផ្សេងៗ ទាំង ៨ នគរ ។
-
ទោម
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបពួកមួយ ជើងវែង សម្បុរលាយចម្រុះខៀវ, ស, ក្រហម, ទំហំស្រដៀងគ្នានឹងមាន់ទឹកច្រើនរស់នៅលើត្រឹប ។
-
ទោម
( ន.នាមសព្ទ )
រង្វាស់វែងប្រវែងពីត្រឹមចុងមេដៃទៅចុងចង្អុលដៃ ដែលញែកឲ្យតឹងកន្ធែកពីគ្នា : ប្រវែង ១ ទោម, ២ ទោម ។ ព. ផ្ទ. ចំអាម ។
-
ទោមនស្ស
( ន.នាមសព្ទ )
[ទោមៈនាស់]
( បា.បាលី ( បាលីភាសា ) )
សេចក្ដីតូចចិត្ត, សេចក្ដីអាក់អន់ចិត្ត : ចិត្តប្រកបដោយទោមនស្ស, មានទោមនស្ស ។
-
ទោរ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលទ្រេតឈោងទៅខាងនាយឬមកខាងអាយ : មែកឈើទោរទៅរកផ្លូវ; ស្រវឹងទោរ ។
- ទោរទន់ ឬ - ទន់ទោរ ដែលអនុលោមតាម; ទន់ភ្លន់ : មានចិត្តទោរទន់ទៅរក...។
Headley's Khmer-English Dictionary
-
ទោ
( num )
[tou]
- detail »
two; second
-
ទោង
( n )
[touŋ]
- detail »
swing
-
ទោង
( n )
[touŋ]
- detail »
derrick, hoist
-
ទោច
( n )
[touc]
- detail »
crowned gibbon (Hylobates pileatus)
-
ទោណ
( n )
[toun]
- detail »
measure of weight or volume equal to about 16 lbs.
-
ទោម
( n )
[toum]
- detail »
hand span (measurement of length from the tip of the thumb to the tip of the extended index finger) (compare ចំអាម )
-
ទោម
( n )
[toum]
- detail »
kind of bird, sultan hen
-
ទោមនស្ស
( n )
[toumeaʔnoah]
- detail »
dissatisfaction, discontent, displeasure, annoyance, disgust; disappointment.
-
ទោមនស្ស
( adj )
[toumeaʔnoah]
- detail »
to be frustrated, dissatisfied, disgusted
-
ទោម្នេញ
( adj )
[toumnɨɲ]
- detail »
to be angry, upset, frustrated, disappointed