Khmer Dictionary: អគតិ
Chuon Nath's Khmer-Khmer Dictionary
-
អគតិ
( ន.នាមសព្ទ )
[អៈគៈតិ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ការពុំគួរប្រព្រឹត្ត, សេចក្ដីលម្អៀង : លុះក្នុងអគតិ, វិនិច្ឆ័យក្តីដោយអគតិ ។ អគតិ “សេចក្ដីលម្អៀង” មាន៤យ៉ាងគឺ ១-
- ឆន្ទាគតិ (សំ. បា. < ឆន្ទ + អគតិ) សេចក្ដីលម្អៀងព្រោះស្រឡាញ់; ២-
- ទោសាគតិ (បា. < ទោស + អគតិ; សំ. ទោឞ + អគតិ) សេចក្ដីលម្អៀងព្រោះស្អប់; ៣-
- មោហាគតិ (សំ. បា. < មោហ + អគតិ) សេចក្ដីលម្អៀងព្រោះល្ងង់, ព្រោះពុំយល់ការខុសត្រូវ; ៤-
- ភយាគតិ (សំ. បា. < ភយ + អគតិ) សេចក្ដីលម្អៀងព្រោះខ្លាចបុណ្យខ្លាចអំណាចឬខ្លាចចិត្តគេ ។
- អគតិគមនៈ ឬ --គមន៍ (--គៈ-មៈនៈ ឬ --គំ) ការលុះក្នុងអគតិ ។
- អគតិគាមី អ្នកដែលច្រើនតែលុះក្នុងអគតិ (បើស្ត្រីជា អគតិគាមិនី) ។
- អគតិប្បហាន ឬ --ប្រហាន (--តិប-ប៉ៈ-ឬ-ប្រៈ--) ការលះអគតិ; ការមិនលុះក្នុងអគតិ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា: រីជនសោសិ លុះក្នុងអគតិ ណាមួយឥតដឹង លុះកម្មឲ្យផល ទើបធ្វើភ្នែកស្លឹង គន់គិតរំពឹង ដឹងខ្លួនថាខុស ។ គួរអស់ជនផង កុំធ្វើកន្លង ទោះស្រីទោះប្រុស ទោះធំទោះតូច គួរខ្លាចកំហុស អំពើឆ្គងខុស គួរចៀសវាងឆ្ងាយ ។
Headley's Khmer-English Dictionary
-
អគតិ
( n )
[ʔaʔkeaʔteʔ]
- detail »
partiality, unfairness, prejudice, bias; wrong doing