Khmer Dictionary: អាសា
Chuon Nath's Khmer-Khmer Dictionary
-
អាសា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អាឝា) បំណង; សង្ឃឹម, ការនឹកសង្ឃឹម : មានអាសា, អស់អាសា ។ ខ្មែរប្រើជា កិ. (ព. សា.) សំដៅសេចក្ដីថា “មានឧស្សាហ៍, មានព្យាយាម, ខំប្រឹង; ពេញចិត្តចំពោះកិច្ចការ, ស្រឡាញ់កិច្ចការ” ក៏មាន : កូននុះអាសារៀនណាស់; មនុស្សហ្នឹងអាសាធ្វើការគ្រាន់បើ ។
- អាសាស្ម័គ្រ អ្នករាជការស៊ីវិលឬប្រជាពលរដ្ឋសាមញ្ញ ដែលស្ម័គ្រចិត្តចូលខ្លួនជួយជាកម្លាំងដល់កងទាហាន សម្រាប់ជួយការពារស្រុកទេសក្នុងពេលមានភ័យអាសន្នដោយមានសម្លៀកបំពាក់និងសស្រ្តាវុធដូចជាទាហាន : កងអាសាស្ម័គ្រ ។
- អាសាអាសាញ់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាសាញ់) ។ ប្រើជា ន. ឬ គុ. សំដៅសេចក្ដីថា “ការជួយឈឺឆ្អាលដោយស្ម័គ្រចិត្តឥតអ្នកណាបង្ខំ; ដែលស្ម័គ្រចិត្ត, ដែលជួយឈឺឆ្អាលដោយស្ម័គ្រចិត្ត” ក៏មាន :
- យកអាសាគេ ជួយឈឺឆ្អាលគេដោយស្ម័គ្រស្មោះអស់ពីចិត្តពីថ្លើម ។
- ទាហានអាសា ទាហានស្ម័គ្រចិត្ត គឺអ្នកដែលសុំចូលធ្វើទាហានដោយស្ម័គ្រពីចិត្តខ្លួន ជួយឈឺឆ្អាលរាជការផែនដី ។
-
អាសាញ់
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ អាសា ថា :
- អាសា-អាសាញ់ គុ. ដែលមានឧស្សាហៈច្រើនមិនខ្ជិលច្រអូស : មនុស្សនុះអាសាអាសាញ់គ្រាន់បើ (ព. សា.) ។
-
អាសាឍ
( ន.នាមសព្ទ )
[--សាត ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាឞាឍ; អាសាឡ្ហ) ឈ្មោះខែទី ៨ នៃចន្ទគតិកាល : ខែអាសាឍ (ប្រើក្លាយជា អាសាធ ក៏មាន; ហៅ អាសាឍមាស ឬ អាសាឡ្ហមាស ក៏បាន “ខែអាសាឍ”) ។ បើឆ្នាំដែលមានលើកខែ (តាមអំណាចចន្ទគតិ) ត្រូវលើកត្រង់ខែអាសាឍនេះឲ្យជាពីរខែ, ខែអាសាឍមុនហៅ
- បឋមាសាឍ (ប៉ៈឋៈម៉ា--) ឬ - ប្រថមាសាឍ (ប្រៈ ថៈម៉ា--) “អាសាឍទី ១”, ខែអាសាឍក្រោយហៅ
- ទុតិយាសាឍ ឬ - ទ្វិតីយាសាឍ “អាសាឍទី២”; មាន ៣០ ថ្ងៃដូចគ្នាទាំងពីរខែ ។ ឈ្មោះនក្សត្រឫក្សមានសណ្ឋានស្រដៀងនឹងឈើច្រត់, មាន ២ យ៉ាងគឺ
- បុញ្វសាឍ ឬ - បុញ្វសាឡ្ហ “ផ្កាយអាសាឍមុន” (ផ្កាយទី ១៨),
- ឧត្តរាសាឍ ឬ - ឧត្ដរាសាឡ្ហ “ផ្កាយអាសាឍក្រោយ” (ផ្កាយទី ១៩), រួមនក្សត្រឫក្សទាំង ២ នេះហៅថាអាសាឍា ឬ អាសាឡ្ហា ។
-
អាសាឍមាស
or អាសាឍា, អាសាធ
(មើលក្នុងពាក្យ អាសាឍ) ។
Headley's Khmer-English Dictionary
-
អាសា
( adj )
[ʔaasaa]
- detail »
to be voluntary, sympathetic.
-
អាសា
( n )
[ʔaasaa]
- detail »
sympathy
-
អាសា
( adj )
[ʔaasaa]
- detail »
to be zealous; to try hard
-
អាសា
( v )
[ʔaasaa]
- detail »
to want, wish.
-
អាសា
( n )
[ʔaasaa]
- detail »
hope; desire, wish, aspiration
-
អាសា
( adj )
[ʔaasaa]
- detail »
to be serious, zealous, diligent
-
អាសាញ់
[ʔaasaɲ]
- detail »
-
អាសាឍ
( n )
[ʔaasaat]
- detail »
Asāḍh (eighth month in the Cambodian lunar calendar corresponding to mid-June - mid-July; This month is cancelled and replaced by two new months in a lunar leap year)
-
អាសាឍ
( n )
[ʔaasaat]
- detail »
name of a constellation; the 21st and 22nd lunar mansions
-
អាសារ័ណ
( n )
[ʔaasaaran]
- detail »
osmosis