Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហត្ថបាស

Chuon Nath's Khmer-Khmer Dictionary
  1. ហត្ថបាស ( ន.នាមសព្ទ ) [ហ័ត-ថ្បាស ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ហស្ដ “ដៃ” + បាឝ “អន្ទាក់”) អន្ទាក់​ដៃ ។ ក្នុង​វិន័យ​ពុទ្ធ​សាសនា ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​រង្វាស់​ប្រវែង ២ ហត្ថ​មួយ​ចំអាម; មាន​បែប​កំណត់ ២ យ៉ាង​គឺ សម្រាប់​ភិក្ខុ​សង្ឃ​អង្គុយ​ឬ​ឈរ​ប្រជុំ​គ្នា​ធ្វើ​សង្ឃ​កម្ម​ផ្សេង​ៗ ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​រាល់​ខ្លួន​ចូល​មក អស់​ម្ខាង ១ ហត្ថ នៅ​សល់​ចន្លោះ ១ ចំអាម គឺ​ឲ្យ​ឃ្លាត ១ ចំអាម​ពី​គ្នា​ រួម​ជា ២ ហត្ថ ១ ចំអាម ។ សម្រាប់​ប្រគេន​របស់​ឆាន់​ដល់​បព្វជិត, ចំណែក​ខាង​ទាយក​ឬ​ទាយិកា​ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្នុង​អវយវៈ​ចូល​ទៅ, ចំណែក​ខាង​បដិគ្គាហក ឲ្យ​គិត​ពី​ទី​បំផុត​ខាង​ក្រៅ​អវយវៈ​ចូល​មក រួម​ទាំង​ពីរ​ខាង​ឲ្យ​បាន ២ ហត្ថ ១ ចំអាម ។ ខ្មែរ​ហៅ​ភិក្ខុ​សង្ឃ​ដែល​គង់​ជា​គណ​បូរកៈ ក្នុង​ឧបសម្បទា​កម្ម​ជាដើម​ថា ហត្ថបាស ដែរ : ភិក្ខុ​គង់​ហត្ថបាស, ប្រគេន​អីវ៉ាន់​លោក​ហត្ថ​បាស ។
Headley's Khmer-English Dictionary
    No matching entries found!
Headley's Khmer-English Dictionary for Subentry
  1. ហត្ថបាស [hat baah]   - detail »
    hand trap
  2. ហត្ថបាស [hat baah]   - detail »
    allotted space required for one monk to sit so as to provide equal spacing between monks (approximately 30 inches); allotted space required for the dishes of one monk and for spacing between dishes for each monk
    See: អន្ទាក់ដៃ


Prohok Solutions @2017 : Learn Khmer | Khmer Calendar