Khmer Dictionary: ព្រៃ
Chuon Nath's Khmer-Khmer Dictionary
-
ព្រៃ
( ន.នាមសព្ទ )
ប្រទេស ឬទីដីដែលមានរុក្ខជាតិ, លតាជាតិ, តិណជាតិ ដុះដេរដាស ទ្រុបទ្រុល : ព្រៃតូច, ព្រៃធំ ។
- ព្រៃរនាម ព្រៃក្នុងបឹង ឬក្នុងទីដែលមានទឹកលិចត្រាំនៅយូរ ។
- ព្រៃរបោះ ព្រៃដែលមានដើមឈើរបោះៗ ។
- ព្រៃរំលោង ព្រៃស្រោងក្នុងទំនាប ។
- ព្រៃស្រោង ព្រៃក្នុងទីខ្ពស់ដែលមានដើមឈើខ្ពស់ស្រោងៗ ។
- ព្រៃហ័តព្រៃហោង ព្រៃធំដែលឆ្ងាយដាច់ស្រយាលអំពីស្រុកភូមិ គួរស្ញើបគួរស្បើម ព្រោះតែងមានសត្រូវចាំបៀតបៀន ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជាំ, ញៀតស្បាត, ផ្សៃ ផង) ។
-
ព្រៃ
( គុ.គុនសព្ទ )
ដែលកើត, ដែលមាននៅក្នុងព្រៃ : សត្វព្រៃ, ក្របីព្រៃ, គោព្រៃ, ឆ្កែព្រៃ, មាន់ព្រៃ...; មនុស្សព្រៃ...។ ព. ប្រ. ព្រៃៗ ដែលមានបែបបទ ឬសណ្ដាប់ធ្នាប់ឆ្គងៗ, ឆ្វេងៗ : ឫកព្រៃៗ, សម្ដីព្រៃៗ, និយាយព្រៃៗ ។ នាំឲ្យព្រៃគំនិត នាំឲ្យទើសគំនិត, ឲ្យចង្អៀតគំនិត ។ល។
-
ព្រៃកប្បាស
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខេត្តតាកែវ ។
-
ព្រៃងារ
( ន.នាមសព្ទ )
ជនជាតិវេស្សៈ ឬវៃស្យៈ (ក្នុងកម្ពុជប្រទេសមានតែក្នុងរជ្ជកាលអំពីដើម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្ទ. អ្នកងារ ។
-
ព្រៃឈរ
( ន.នាមសព្ទ )
ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ចាម ។
-
ព្រៃនគរ
( ន.នាមសព្ទ )
ឈ្មោះក្រុងជាទីប្រជុំកិច្ចការនៃរដ្ឋការធំនៅក្នុងដែនកម្ពុជាក្រោម ។
-
ព្រៃវែង
( ន.នាមសព្ទ )
ឈ្មោះខេត្តមួយរបស់កម្ពុជរដ្ឋ ។
-
ព្រៃអង្គរ
( ន.នាមសព្ទ )
(ព. ក្ល. ពី ព្រៃនគរ) ជាឈ្មោះព្រៃនៅជិតមាត់បឹង មានច្រើនតំបន់ក្នុងខែត្រក្រៅរបស់ប្រទេសកម្ពុជា, គេហៅបឹងខ្លះថា បឹងព្រៃអង្គរ ។
Headley's Khmer-English Dictionary
-
ព្រៃ
( adj )
[prey]
- detail »
to be wild, undomesticated, savage (the opposite of ស្រុក `domesticated, tame')
-
ព្រៃ
( adj )
[prey]
- detail »
to be deciduous (as the teeth or hair of a new-born child)
-
ព្រៃ
( n )
[prey]
- detail »
jungle, forest, woods, wilderness