Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ធ្យាន

Chuon Nath's Khmer-Khmer Dictionary
  1. ធ្យាន
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ន.) ។ ពាក្យ​នេះ​ខ្មែរ​យើង​ប្រើ​ជា កិ. ក៏​មាន :
    - ធ្យាន​ទៅ គឺ​ទៅ​ដោយ​អំណាច​ធ្យាន; ហោះ​ធ្យាន សំដៅ​សេចក្ដី​ថា ទៅ​តាម​អាកាស​ជា​ប្រឹថពី​ដោយ​អំណាច​ឬ​ដោយ​ឫទ្ធិ​នៃ​ធ្យាន ។ តាម​សេចក្ដី​ពិត, លោក​ដែល​បាន​សម្រេច​ធ្យាន​មិនមែន​ហោះ​ទេ, គឺ​បើ​ត្រូវ​ការ​ចង់​ទៅ​តាម​អាកាស លោក​ចូល​ធ្យាន​ដោយ​ បឋវីកសិណ គឺ​យក​ដី​ធ្វើ​ជា​អារម្មណ៍ តាំង​អធិដ្ឋាន​អាកាស​ត្រង់​ផ្លូវ​ដែល​ត្រូវ​ការ​ទៅ​នោះ ឲ្យ​រឹង​ក្លាយ​ជា​ដី ហើយ​លោក​ដើរ​តាម​ផ្លូវ​ទៅ​ដូច​គេ​ដើរ​លើ​ដី​ធម្មតា, គ្រាន់​តែ​ឆាប់​រហ័ស​ភ្លាម​ៗ​ប្លែក​ជាង​ដំណើរ​ជា​ប្រក្រតី​ប៉ុណ្ណោះ; បើ​ត្រូវ​ការ​ចង់​ទៅ​ក្នុង​ដី លោក​ចូល​ធ្យាន​ដោយ អាបោកសិណ គឺ​យក​ទឹក​ធ្វើ​ជា​អារម្មណ៍ តាំង​អធិដ្ឋាន​ដី​ត្រង់​ផ្លូវ​ដែល​ត្រូវ​ការ​ទៅ​នោះ​ឲ្យ​រលាយ​ក្លាយ​ជា​ទឹក​ហើយ​ចូល​ធ្យាន​ដោយ វាយោកសិណ គឺ​យក​ខ្យល់​ធ្វើ​ជា​អារម្មណ៍ អធិដ្ឋាន​ឲ្យ​មាន​ខ្យល់​បក់​វែក​ញែក​ទឹក​ឲ្យ​ច្រហ​ធ្លុង​ទៅ​ជា​ផ្លូវ​ដើរ​បាន; និយាយ​ដោយ​ខ្លី​ថា​លោក​ចម្រើន​ធ្យាន​បង្វែរ​ធាតុ​ទាំង ៤ ផ្លាស់​ប្ដូរ​គ្នា​បាន​តាម​ត្រូវ​ការ​ប៉ុណ្ណោះ​ឯង; តែ​ច្រើន​និយាយ​តាម​ទម្លាប់​ថា លោក​ហោះ, លោក​ជ្រែក​ដី, ជ្រែក​ទឹក, ដើរ​លើ​ទឹក ។ល។
  2. ធ្យានចិត្ត ( ន.នាមសព្ទ ) [ធ្យានៈចិត]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានចិត្ត) ។
  3. ធ្យានផល ( ន.នាមសព្ទ ) [ធ្យានៈផល់ ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានផល) ។
  4. ធ្យានពល ( ន.នាមសព្ទ ) [ធ្យានៈពល់]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានពល) ។
  5. ធ្យានសុខ ( ន.នាមសព្ទ ) [ធ្យានៈសុក]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានសុខ) ។
  6. ធ្យានឫទ្ធិ ( ន.នាមសព្ទ ) [ធ្យានៈរឹត ]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានឫទ្ធិ) ។
  7. ធ្យានានុភាព ( ន.នាមសព្ទ ) [--ភាប]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានានុភាព) ។
  8. ធ្យានិពុទ្ធ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ព្រះ​ពុទ្ធ​មាន​ឈាន, ឈាន​របស់​ព្រះ​ពុទ្ធ ។
Headley's Khmer-English Dictionary
  1. ធ្យាន ( n ) [tyien]   - detail »
    peace / serenity of mind, tranquility; meditation, contemplation, concentration.
  2. ធ្យាន ( v ) [tyien]   - detail »
    to meditate deeply and be able to accomplish seemingly impossible feats (e.g. flying) thereby


Prohok Solutions @2017 : Learn Khmer | Khmer Calendar