Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អកាល

Chuon Nath's Khmer-Khmer Dictionary
  1. អកាល ( គុ.គុនសព្ទ, ន.នាមសព្ទ ) [អៈ-- ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កាល​មិន​គួរ, កាល​ខុស​ប្រក្រតី; ដែល​ខុស​កាល, ដែល​ពុំ​ជួ​កាល : វេលា​នេះ​ជា​អកាល ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ជន​ទាំង​អម្បាល គួរ​ស្គាល់​អកាល និង​កាល​វេលា ដែល​គួរ​ប្រព្រឹត្ត ឲ្យ​បាន​សម​ជា មាន​អ្នក​ប្រាជ្ញា ស្មារតី​រឹងប៉ឹង ។ ព. ផ្ទ. កាល ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈកា-ល៉ៈ, ដូច​ជា អកាល​ការី អ្នក​ទៅ​មក​ខុស​កាល, អ្នក​ត្រាច់​ខុស​កាល​វេលា (ស្ត្រី​ជា អកាល​ចារិនី) ។
    - អកាល​ចារី អ្នក​ទៅ​មក​ខុស​កាល, អ្នក​ត្រាច់​ខុស​កាល​វេលា (ស្ត្រី​ជា អកាល​ចារិនី) ។
    - អកាល​ជាតិ ឬ - អកាល​ភូត អ្វី​ៗ​ដែល​កើត​ឬ​ដែល​មាន​ខុស​កាល (ឥត្ថី អកាល​ជាតា ឬ អកាល​ភូតា) ។
    - អកាលញ្ញុតា ភាវៈ​នៃ​អ្នក​មិន​ស្គាល់​កាល, ការ​មិន​ស្គាល់​កាល ។
    - អកាល​បុច្ឆា ការ​សួរ​ខុស​កាល ។
    - អកាល​បុស្ប (--បុស) ផ្កា​ឈើ​ខុស​កាល​ឬ​ខុស​រដូវ​តាម​ទម្លាប់ ។
    - អកាល​ផល ផ្លែ​ឈើ​ខុស​កាល​ឬ​ខុស​រដូវ ។
    - អកាល​មរណៈ មរណៈ​ក្នុង​កាល​មិន​សម​គួរ, សេចក្ដី​ស្លាប់​មិន​ត្រូវ​តាម​កាល​ធម្មតា គឺ​ស្លាប់​ដោយ​អំណាច​ឧបច្ឆេទក​កម្ម​ចូល​មក​ផ្តាច់ផ្តិល​ជីវិត ។
    - អកាល​មេឃ មេឃ​ដែល​បង្អុរ​ភ្លៀង​ខុស​កាល, ភ្លៀង​ពុំ​ជួ​កាល ។
    - អកាល​វាទី អ្នក​និយាយ​ស្ដី​ខុស​កាល គឺ​កាល​ដែល​មិន​គួរ​និយាយ​ស្ដី​ក៏​និយាយ​ស្ដីសេចក្ដី​ដែរ (ស្ត្រី​ជា អកាល​វាទិនី) ។
    - អកាល​សន្ទនា សន្ទនា​ខុស​កាល, ការ​និយាយ​ប្រាស្រ័យ​ខុស​កាល ។ល។
Headley's Khmer-English Dictionary
  1. អកាល ( adj ) [ʔaʔkaal]
    to be ill-timed, inopportune, unexpected, unseasonable, out of season.
  2. អកាល ( n ) [ʔaʔkaal]
    bad time, wrong time


Prohok Solutions @2017 : Learn Khmer | Khmer Calendar