Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្សា

Chuon Nath's Khmer-Khmer Dictionary
  1. អង្សា ( ន.នាមសព្ទ ) [អង់-សា]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំស) ស្មា (រ. ស.) ព្រះ​អង្សា ស្មា​ក្សត្រិយ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្ស >អង្ស  ឬ អង្សៈ ផង) ។
  2. អង្សា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អំឝ; អំស) ភាគ, ចំណែក; ភាគ​នៃ​មុម​ឬ​ជ្រុង; មាត្រា​រង្វាស់​មុម​ឬ​ជ្រុង ។ ឈ្មោះ​មាត្រា​រង្វាស់​ល្វែង​រាសី... (៣០ អង្សា​ជា ១ រាសី, ១២ រាសី​ជា ១ រាសិ​ចក្រ ឬ ១ ចក្រ​រាសី មាន ៣៦០ អង្សា... ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសិ​ចក្រ និង រាសី ផង) ។ កម្រិត​គំនូស​លេខ​លើ​ប្រជាប់​សម្រាប់​ស្ទង់​មើល​នូវ​ធាតុ​ក្ដៅ​ត្រជាក់​ជាដើម : កម្ដៅ​ឡើង​ដល់ ៤០ អង្សា ។ ពាក្យ​ហៅ​ថ្ងៃ​ទាំង ៧ តាំង​ពី​អាទិត្យ​ដល់​សៅរ៍ ដែល​តម្រូវ​នឹង​ឆ្នាំ​កំណើត​តាម​ជតា​របស់​មនុស្ស (តាម​ក្បួន​ព្រាហ្មណ៍) ហៅ​ថា អង្សា  ឬ អង្សា​កំណើត គឺ​តម្រូវ​ដោយ​កំណត់​ថា ឆ្នាំ​ជូត​និង​ឆ្នាំ​មមែ អង្សា​អាទិត្យ; ឆ្នាំ​ឆ្លូវ, វក អង្សា​ចន្រ្ទ; ឆ្នាំ​ខាល, រកា អង្សា​អង្គារ; ឆ្នាំ​ថោះ, ច អង្សា​ពុធ; ឆ្នាំ​រោង, កុរ អង្សា​ព្រហស្បតិ៍; ឆ្នាំ​ម្សាញ់ អង្សា​សុក្រ; ឆ្នាំ​មមី អង្សា​សៅរ៍; តាម​ចាស់​ៗ ធ្លាប់​ចំណាំ​មក​ថា មនុស្ស​ចាស់​ជរា​វេលា​នឹង​ស្លាប់​ច្រើន​តែ​ស្លាប់​ក្នុង​ថ្ងៃ​អង្សា​របស់​ខ្លូន​ឬ​ក្នុង​ថ្ងៃ​ដើម​អង្សា (មុន​ថ្ងៃ​អង្សា​១​ថ្ងៃ) ឬ​ក៏​ក្នុង​ថ្ងៃ​ចុង​អង្សា (ក្រោយ​ថ្ងៃ​អង្សា​មួយ​ថ្ងៃ), មិន​សូវ​លើស​ខ្វះ​ឆ្ងាយ​ពី​នេះ​ប៉ុន្មាន​ទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជតា>ជតា ផង) ។
  3. អង្សា or អង្សាកំណើត
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្សា ២ ន.) ។
Headley's Khmer-English Dictionary
  1. អង្សា ( n ) [ʔɑŋsaa]   - detail »
    shoulder
  2. អង្សា ( n ) [ʔɑŋsaa]   - detail »
    division, section, portion; degree (of temperature, of angle)
    Eg. សែសិបអង្សាក្រោមសូន្យ: (a temperature of) 40 degrees below zero
  3. អង្សា [ʔɑŋsaa]   - detail »
    or អង្សាកំណើត n the weekday which corresponds to the year of the 12 year cycle in which a person was born, e.g. ឆ្នាំជូត, ឆ្នាំមមែ ​;​ ឆ្នាំឆ្លូវ, វក ​; ឆ្នាំ​ខាល​, រកា​ អង្សាអង្គារ​; ឆ្នាំថោះ, ច អង្សាពុធ ; ឆ្នាំរោង, កុរ​ អង្សាព្រហស្បតិ៍​; ឆ្នាំម្សាញ់ អង្សាសុក្រ​ ; ឆ្នាំមមី អង្សាសៅរ៍ (The col. var. is អន្សា )
    See: អង្សាចន្ទ្រ
    Reference: អង្សា


Prohok Solutions @2017 : Learn Khmer | Khmer Calendar