Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនិស្សយមុត្តក៍ (អៈនិស-សៈយ៉ៈមុត)

Chuon Nath's Khmer-Khmer Dictionary
  1. អនិស្សយមុត្តក ( ន.នាមសព្ទ ) [អៈនិស-សៈយ៉ៈមុត-តៈកៈ] or អនិស្សយមុត្តក៍ (អៈនិស-សៈយ៉ៈមុត)   ( បា.បាលី​ ( បាលីភាសា ) )
    (--មុត្តក) អ្នក​ដែល​មិន​ទាន់​រួច​ផុត​អំពី​និស្ស័យ គឺ​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ឬ​ក្នុង​អំណាច​គេ​ទូន្មាន​ប្រៀន​ដៅ​ស្ដី​ថា : បុត្រ​បុរស​ស្ត្រី​ដែល​នៅ​ក្នុង​បន្ទុក​មាតា​បិតា ជា​អនិស្សយ​មុត្តក; ភិក្ខុ​ខ្ចី​វស្សា​ឬ​ភិក្ខុ​ចាស់​សូម្បី​បួស​បាន ៦០ វស្សា​ហើយ បើ​ល្ងង់​ខ្លៅ​ពុំ​ស្គាល់​កិច្ច​ខុស​ត្រូវ​ក្នុង​វិន័យ​ទេ ជា​អនិស្សយ​មុត្តក (ប្រើ​ជា --មុត្តកៈ ក៏​បាន) ។ ព. ផ្ទ. និស្សយ​មុត្តក ។ បើ​ស្ត្រី​ជា អនិស្សយ​មុត្តិកា ។ ព. ផ្ទ. និស្សយ​មុត្តិកា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យ​ងាយ​ចាំ​ថា : អនិស្សយ​មុត្តក៍ កាល​បើ​ចេញ​ផុត ចាក​អ្នក​គ្រប់គ្រង ត្រូវ​សុំ​និស្ស័យ អ្នក​ដែល​ខ្លួន​ផ្គង នឹង​ជ្រក​នៅ​ផង ទើប​អាច​នៅ​បាន ។ អនិស្សយ​មុត្តិកា មាន​ន័យ​ដូច​គ្នា កុំ​បី​ឈ្លានពាន ត្រូវ​សុំ​និស្ស័យ ទើប​ខ្លួន​នឹង​មាន ក្តី​សុខ​សម្រាន្ត ត​រៀង​ទៅ​មុខ ។ អ្នក​បួស​គ្រហស្ថ ដូច​គ្នា​ទាំងអស់ ត្រូវ​ចង​ចាំ​ទុក បើ​គ្មាន​និស្ស័យ ខុស​ផ្លូវ​ច្បាប់​ស្រុក ក្រម​ច្បាប់​ចាត់​ទុក ថា​តាម​ទំនើង ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar