Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាកាស

Chuon Nath's Khmer-Khmer Dictionary
  1. អាកាស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាកាឝ) ប្រទេស​វាល​ល្ហល្ហេវ​ធ្លុងត្លេវ, ទី​វាល​ធេង​ទទេ, ចន្លោះ​ធេង​ទទេ; លំហ​មេឃ; ទី​ឱកាស​ដែល​មាន​ផ្លូវ​ខ្យល់; ចន្លោះ​ដែល​មាន​ខ្យល់​ចេញ​ចូល​បាន : សត្វ​ហើរ​នា​អាកាស, កណ្តាល​អាកាស ។ លំហ​មាន​ខ្យល់,​ ផ្លូវ​ខ្យល់ : ទី​នេះ​មាន​អាកាស​ល្អ, យក​ខ្យល់​អាកាស, ហាល​អាកាស ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អាកាសៈ, ដូច​ជា អាកាស​កក្សា  (--ក័ក-ក្សា) កណ្តាប់​មេឃ ។
    - អាកាស​កសិណ (--កៈ--) កសិណ​ដែល​មាន​អាកាស​ជា​អារម្មណ៍​ឬ​ដែល​យក​អាកាស​ជា​អារម្មណ៍ ។
    - អាកាស​គង្គា គង្គា​នា​អាកាស​គឺ​ធារ​ទឹក​ឬ​ធ្នារ​ទឹក​ឯ​អាកាស (ទឹក​ក្នុង​អាកាស) ។
    - អាកាស​គាមិន ឬ
    - --គាមី អ្នក​ដែល​ទៅ​តាម​អាកាស​បាន គឺ​ពួក​សត្វ​ដែល​ហើរ​បាន (ប្រើ​ដោយ​សន្មត​តាម​សម័យ​និយម, អ្នក​ជិះ​យន្តហោះ ក៏​គួរ​ហៅ​ដូច្នេះ​បាន​ដែរ; ប្រើ​ស្ត្រី​ជា អាកាស​គាមិនី ។ វេវ. អាកាស​យានិក; --យានិកា) ។
    - អាកាស​ចរណ៍ ការ​ត្រាច់​តាម​អាកាស; ការ​ធ្វើ​ដំណើរ​តាម​អាកាស​ដោយ​យន្តហោះ ។
    - អាកាស​ជននិន ឬ - --ជននី (--ជៈ នៈ--) ចន្លោះ​ដែល​ខ្យល់​ចេញ​ចូល​បាន, ចន្លោះ​សម្រាប់​បញ្ចេញ​បញ្ចូល​ខ្យល់; ទ្វារ; បង្អួច ។
    - អាកាសដ្ឋក​ទេវតា (--ស័ត-ឋៈកៈ--) ទេវតា​ដែល​ស្ថិត​ឬ​អាស្រ័យ​នៅ​នា​អាកាស ។
    - អាកាស​ទីប ឬ
    - --ប្រទីប ប្រទីប​ឬ​គោម​ដែល​អុជ​ដាក់​កណ្តាល​វាល​ឬ​គោម​ដែល​ចង​ព្យួរ​នឹង​ដង​ខ្ពស់​ក្នុង​ទី​វាល ។
    - អាកាស​ទេស ឬ-
    - -ប្រទេស ទី​វាល; ទី​ទំនេរ ។
    - អាកាស​ធាតុ ធាតុ​អាកាស (រាប់​បញ្ចូល​ក្នុង​ពួក​ធាតុ ៥ យ៉ាង​គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស) ។
    - អាកាស​ធាតុ​សាស្ត្រ វិទ្យា​សាស្រ្ត​សម្រាប់​សិក្សា​ពិនិត្យ​រិះ​រក​ខាង​អាកាស​ធាតុ ។
    - អាកាស​និន្នាទ ឬ
    - --សព្ទ សូរ​គឹកកង​ឯ​អាកាស​ឬ​សូរ​សព្ទ​ឯ​អាកាស (សូរ​ផ្គរ​ឬ​រន្ទះ) ។
    - អាកាស​បថ (--បត់) ឬ មាគ៌ា ផ្លូវ​អាកាស ។
    - អាកាស​បថិក (--ប៉ៈ--) ព្រះ​អាទិត្យ ។
    - អាកាស​ពទ្ធ​លក្ស ឬ - --ល័ក្ស (--ព័ត-ធៈល័ក) ការ​សម្លឹង​ស្ទង់​មើល​ទៅ​ទី​ឆ្ងាយ, ការ​ស្ទង់​ចម្ងាយ ។
    - អាកាស​យាត្រា ការ​ទៅ​ដោយ​អាកាស​យាន (ព. ស. ស.) ។
    - អាកាស​យាន យាន​ដែល​ទៅ​តាម​អាកាស​បាន, យន្ត​ហោះ (ព. ស. ស.) អាកាស​យាន​ចរណ៍ (--នៈ-ច) ការ​តា្រច់​ទៅ​ដោយ​អាកាស​យាន, ការ​ធ្វើ​ដំណើរ​តាម​អាកាស​ដោយ​យន្ត​ហោះ ។
    - អាកាស​យានដ្ឋាន (--នុ័ត-ឋាន) ឋាន​នៃ​អាកាស​យាន, ចំណត​អាកាស​យាន, ទី​សម្រាប់​យន្ត​ហោះ​ចុះ​ចត​និង​ចេញ​ដំណើរ​ទៅ ។
    - អាកាស​យាន​វិជ្ជា ឬ
    - --វិទ្យា វិជ្ជា​ផ្នែក​ខាង​ធ្វើ​អាកាស​យាន​និង​ផ្នែក​ខាង​ត្រាច់​ទៅ​ឰដ៏​អាកាស ។
    - អាកាស​យានិក អ្នក​ទៅ​មក​ដោយ​អាកាស​យាន, អ្នក​ជិះ​យន្ត​ហោះ; អ្នក​បើក​បរ​យន្ត​ហោះ; បើ​ស្ត្រី​ជា អាកាស​យានិកា (ព. ស. ស.) ។
    - អាកាស​វេហាស៍ (--ហ៊ា) កណ្តាល​អាកាស (ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេហា ឬ វេហាស៍ ផង ។
    - អាកាស​ស័យន៍ ឬ
    - --សយនៈ, --សយនា (--សៈយ៉ៈ ន៉ៈ ឬ សៈយ៉ៈន៉ា) ការ​ដេក​ហាល​ឬ​សំដិល​ខ្លួន​កណ្តាល​វាល, ការ​ដេក​ហាល​អាកាស ។
    - អាកាសានញ្ចាយតន ឬ - --យតនៈ (--នុ័ញ-ចាយ៉ៈតៈន៉ៈ) ការ​ផ្គង​អារម្មណ៍​សំដៅ​ឆ្ពោះ​ត្រង់​ទៅ​រក​អាកាស​រំពឹង​រឿយ​ៗ​ថា “អាកាស​ឥត​មាន​ទី​បំផុត​ៗ...” (ព. ពុ. ជា​ឈ្មោះ​នៃ​អរូបជ្ឈាន​ទី ១ ក្នុង​អរូបជ្ឈាន ៤) ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា អាកាសេ “នា​អាកាស, ក្នុង​អាកាស” ឬ អកាសោ, អាកាសា “អាកាស” ក៏​បាន) ។
Headley's Khmer-English Dictionary
  1. អាកាស ( n ) [ʔaakaah]
    air, atmosphere; open air, open space, outer space; sky; fresh air, breeze
  2. អាកាសានញ្ចាយតន ( n ) [ʔaakaasaanaɲcaayaʔtaʔnaʔ]
    meditation on the limitlessness of the sky


Prohok Solutions @2017 : Learn Khmer | Khmer Calendar