Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សង្ខារ

Chuon Nath's Khmer-Khmer Dictionary
  1. សង្ខារ ( ន.នាមសព្ទ ) [សង់-ខា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សំស្ការ) ការ​តាក់តែង, គ្រឿង​ប្រកប​ឬ​តាក់តែង; គ្រឿង​ប្រុង; ភ្ជុំ, ប្រមូល​ផ្សំ; សព៌ាង្គ​កាយ; ជីវិត; គំនិត; អ្វី​ៗ​ទាំងពួង​ក្នុង​លោក;... ។
    - សង្ខារក្ខន្ធ (--រុ័ក-ខ័ន) គំនរ​ឬ​កង​នៃ​គំនិត (ដែល​រាប់​ជា​ខន្ធ​ទី ៤ ក្នុង​ខន្ធ​ទាំង ៥) ។
    - សង្ខារ​ទុក្ខ (--រ៉ៈទុក) សេចក្ដី​ព្រួយ​លំបាក​របស់​ជីវិត​ឬ​ព្រោះ​ជីវិត ។
    - សង្ខារ​ធម៌ (--រ៉ៈធ័រ) ធម៌​គឺ​សង្ខារ​ឬ​សង្ខារ​ដែល​រាប់​ថា​ធម្មតា ។
    - សង្ខារ​និរោធ (--រ៉ៈនិរោត) ដំណើរ​រលត់​សង្ខារ, ដំណើរ​លែង​មាន​សង្ខារ​ត​ទៅ​ទៀត ។
    - សង្ខារ​បច្ច័យ ឬ--រប្បច្ច័យ (--រ៉ៈ ឬ រុ័ប -បុ័ច-ចៃ) ធម៌​ដែល​ជា​បច្ច័យ​ឲ្យ​កើត​វិញ្ញាណ ។
    - សង្ខារ​បធាន ឬ --រប្បធាន (--រ៉ៈ ឬ រុ័ប-ប៉ៈ--) ការ​តាំង​នៅ​មាំ​របស់​សង្ខារ ។
    - សង្ខារ​លោក (--រ៉ៈ--) លោក​គឺ​សង្ខារ, លោក​ដែល​ទុក​ថា​ជា​សង្ខារ; សេចក្ដី​ចម្រើន​និង​សេចក្ដី​វិនាស ។
    - សង្ខារុបេក្ខា (--ប៉េក-ខា; បា. < សង្ខារ + ឧបេក្ខា) ដំណើរ​ជើយ​ព្រងើយ​ចំពោះ​អ្វី​ៗ​ទាំងពួង ។ល។ កាយ​សង្ខារ (--យ៉ៈសង់ខា) ខ្យល់​ដក​ដង្ហើម​ចេញ​ចូល ។
    - ចិត្ត​សង្ខារ (ចិត-តៈសង់ខា) សញ្ញា​និង​វេទនា ។
    - ជីវិត​សង្ខារ (--តៈសង់ខា) អាយុ, ភ្លើង​ធាតុ​និង​បដិសន្ធិ​វិញ្ញាណ។
    - វចី​សង្ខារ (វៈចីសង់ខា) វិតក្កៈ និង វិចារៈ (ព. ពុ. ទាំងអស់) ។ល។
Headley's Khmer-English Dictionary
  1. សង្ខារ ( n ) [sɑŋkʰaa]   - detail »
    something that has been formed; matter, substance, inherent properties and modality of substance or matter; arrangement, placement, location; thought, idea; life; material existence, everything that exists in the world
  2. សង្ខារ ( n ) [sɑŋkʰaa]   - detail »
    body; trunk, torso
  3. សង្ខារុបេក្ខា ( n ) [saŋkʰaaruʔpeekkʰaa]   - detail »
    indifference


Prohok Solutions @2017 : Learn Khmer | Khmer Calendar