Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥត

Chuon Nath's Khmer-Khmer Dictionary
  1. ឥត ( និ.និបាតសព្ទ )
    មិន. ពុំ, អត់ : ឥត​ដឹង, ឥត​បាន​ឮ, ឥត​ដើម​ទុន ។ កុំ​ប្រើ​ពាក្យ​បដិសេធ ឥត, មិន, ពុំ, អត់  នេះ​ជា ឥត-- ក៏​ទេ, មិន-- ក៏​ទេ ដូច្នេះ​ឡើង, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ (ប្រើ​យ៉ាង​នេះ​ខុស​ទាំង​ស្រុង ព្រោះ ក៏​ទេ  ជា​ពាក្យ​បដិសេធ​ដែរ); បើ​ប្រើ​ជា ឥត--ទេ --ក៏​ទេ​សោះ ដូច្នេះ​បាន, ដូច​ជា ខ្ញុំ​ឥត​ដែល​បាន​ឃើញ​របស់​នោះ​ទេ សូម្បី​តែ​ម្តង​ក៏​ទេ​សោះ ។ ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើ​តែ​ជាមួយ​នឹង​ពាក្យ នឹង  គឺ នឹង--ក៏​ទេ, ត្រូវ​ប្រើ​ជា : ខ្ញុំ​នឹង​ដែល​បាន​ឃើញ​របស់​នោះ សូម្បី​តែ​ម្តង​ក៏​ទេ ។ គុ. ដែល​មិន​មាន : មនុស្ស​ឥត​គួរ​ឥត​សម, បុគ្គល​ឥត​ភ័ព្វ ។
    - ឥត​កំណើត ដែល​ធ្វើ​អ្វី​ពុំ​កើត; ដែល​គ្មាន​សេចក្ដី​ចម្រើន : មនុស្ស​ឥត​កំណើត ។
    - ឥត​បី ពុំ​មាន​អ្វី : ល្អ​ឥត​បី​ប្រៀប  (ប្រើ​ជា ឥត​បី​បើ  ក៏​បាន​ខ្លះ) ។
    - ឥត​បើ អត់​បើ, ពុំ​មាន​អ្វី : ឥត​បើ​មាន​ហេតុ​ទាស់​ខុស​អ្វី​ទេ; ឥត​បើ​អ្វី​ទេ ។ ពុំ​សម​បើ, ពុំ​គួរ​បើ, មិន​សម​បី​បើ; អត់​បើ​អត់ : ឥត​បើ​នាំ​ឲ្យ​រវល់; ឥត​បើ​យក​ខ្លួន​ទៅ​ឲ្យ​គេ​ប្រើ​លេង​ទទេ​ដូច្នេះ​សោះ ! ។
    - ឥត​បើ​គិត ដែល​មាន​គំនិត​ខ្លី​ៗ​ឬ​ឥត​គំនិត : មនុស្ស​ឥត​បើ​គិត ។
    - ឥត​សព្ទ​ឥត​សារ ដែល​ចេះ​តែ​ថា​ទៅ​ៗ​តាម​តែ​រួច​ពី​មាត់, ដែល​យក​ជា​ការ​ពិត​ពុំ​បាន (ប្រើ​ចំពោះ​តែ​វាចា) : សម្ដី​ឥត​សព្ទ​ឥត​សារ ។
    - ឥត​អង្គឺ​មាន (មើល​ក្នុង​ពាក្យ អង្គឺ) ។
    - ឥត​អាក់ មិន​ដែល​រអាក់រអួល, មិន​ដែល​អាក់​ខាន : ទៅ​មក​ឥត​អាក់, ធ្វើ​ការ​ឥត​អាក់ ។
    - ឥត​អំពើ ដែល​ឥត​ធ្វើ​ការ​អ្វី : ដើរ​លេង​ឥត​អំពើ ។
    - ឥត​ប្រយោជន៍ : ខំ​ប្រឹង​ឥត​អំពើ, ធ្វើ​ការ​ឥត​អំពើ ។ល។
Headley's Khmer-English Dictionary
  1. ឥត ( v ) [ʔət]
    to be lacking, without, deprived of.
  2. ឥត ( pvp ) [ʔət]
    no, not
    See: មិន, ពុំ, អត់​, គ្មាន
  3. ឥតិវុត្តក ( n ) [ʔeʔteʔvutdɑk, ʔeʔteʔvuttaʔkaʔ]
    the Itivuttaka (the fourth book of the Khuddaka Nikaya part of the Buddhist canon)
  4. ឥតិហាស ( n ) [ʔeʔteʔhaah]
    Itihāsa (collection of Brahman stories)
  5. ឥត្ថាគារ ( n ) [ʔettʰaakie]
    harem, gynaeceum, apartment / wing of a building reserved for high ranking women
  6. ឥត្ថី ( n ) [ʔettʰəy]
    woman, female, lady
  7. ឥត្ថុម្មត្តកៈ ( n ) [ʔettʰommattaʔkaʔ]
    crazy about women


Prohok Solutions @2017 : Learn Khmer | Khmer Calendar