Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥត្ថី

Chuon Nath's Khmer-Khmer Dictionary
  1. ឥត្ថី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្ត្រី “មនុស្ស​ដែល​បុរស​គួរ​ចង់​បាន, មនុស្ស​ដែល​ជា​គូ​នឹង​បុរស”) ស្ត្រី, ស្រី ។ សម្រាប់​ប្រើ​ក្នុង​កាព្យ កាល​បើ​កវី​ត្រូវ​ការ​ប្រើ, ដូច​ជា : ឥត្ថី​បុរស ជាតិ​ខ្មែរ​ទាំងអស់ ធ្វើ​ការ​ជួយ​រដ្ឋ ស្ទុះស្ទា-រទែង ខ្នះខ្នែង​តាម​បទ ធ្វើ​ការ​ប្រាកដ ជា​ធ្វើ​មែន​ៗ ។ ស្ម័គ្រ​ចិត្ត​ខ្លួន​ឯង ពុំ​មែន​ខ្លាច​ក្រែង អំពី​កំណែន សមិទ្ធិ​ច្រើន កើត​កើន​ក្នុង​ដែន រដ្ឋ​ខ្មែរ​មែនទែន ដូច​ផ្សិត​ខែ​ភ្លៀង ។ សម័យ​អង្គរ ប្រទេស​ខ្មែរ​ឈរ​នឹង​ថ្កល់​ឥត​ល្អៀង សម័យ​សង្គម និយម​ធម៌​ទៀង កម្ពុជា​ឥត​ជ្រៀង ជ្រេ​ទ្រេត-ទ្រោត​ឡើយ ។
    - ឥត្ថី​កថា សម្ដី​និយាយ​ពី​រឿង​ស្ត្រី, ពាក្យ​និយាយ​ពី​ស្រី​ញី ។
    - ឥត្ថី​កល្យាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥត្ថី​រូប) ។
    - ឥត្ថី​កាម អ្នក​ដែល​ស្រឡាញ់​ស្ត្រី​ជ្រុល​ពេក, អ្នក​ងប់​ចិត្ត​ទៅ​រក​ស្ត្រី ។
    - ឥត្ថី​កុត្ត ឬ
    - --មន្ត,
    - --មាយា មាយា​ស្ត្រី, កិច្ច​កល​របស់​ស្ត្រី, ពុត​ស្រី ។
    - ឥត្ថី​ចរិយា ចរិយា​របស់​ស្ត្រី ។
    - ឥត្ថី​ជន ពួក​ស្ត្រី; ស្ត្រី​ទាំងពួង។
    - ឥត្ថី​ជាតិ ជាតិ​ជា​ស្ត្រី ។
    - ឥត្ថី​ធុត្តៈ ឬ - --ធូត អ្នក​លេង​ស្រី (វេវ. ស្ត្រី​ទ្យូត) ។
    - ឥត្ថី​ធុត្ត​ភាព ភាព​នៃ​មនុស្ស​ឥត្ថី​ធូត ។
    - ឥត្ថី​បមុខ (--ប៉ៈមុក) អ្នក​ដែល​យក​ស្ត្រី​ធ្វើ​ជា​មុខ, អ្នក​ដែល​អាង​តែ​ស្រី (វេវ. ស្ត្រី​ប្រមុខ) ។
    - ឥត្ថី​ភាព ភាព​ជា​ស្រី ។
    - ឥត្ថី​ភាវ​រូប (--វៈ--) រូប​ដែល​មាន​ភាព​ជា​ស្ត្រី, រូប​ស្ត្រី (ព. ផ្ទ. បុរិស​ភាវ​រូប) ព. អ. ។
    - ឥត្ថី​ភេទ (បា. ឥត្ថី​វេស) ភេទ​ស្ត្រី ។
    - ឥត្ថី​រ័តន៍ ឬ - --រត្ន ស្ត្រី​រ័ត្ន (ស្ត្រី​កែវ); ស្ត្រី​ឆើតឆាយ, នាង​ឆើតឆោម, នាង​ឆោម-ឆាយ; លក្ស្មី ។
    - ឥត្ថី​រូប ឬ
    - --កល្យាណ (--កល់-យ៉ាន) លម្អ​របស់​ស្ត្រី ។
    - ឥត្ថី​លក្ខណ៍ លក្ខណ៍​ស្ត្រី ។
    - ឥត្ថី​លិង្គ លក្ខណៈ​នៃ​ស្ត្រី ។ ព. វ. ភេទ​ស្ត្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្ត្រី​លិង្គ ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
    - ឥត្ថី​សម្ភោគ សម្ភោគ​ជាមួយ​នឹង​ស្ត្រី ។ល។ (មើល​ក្នុង​ពាក្យ ស្ត្រី ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. ឥត្ថី ( n ) [ʔettʰəy]
    woman, female, lady


Prohok Solutions @2017 : Learn Khmer | Khmer Calendar