Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឥន្ទ្រ

Chuon Nath's Khmer-Khmer Dictionary
  1. ឥន្ទ ( គុ.គុនសព្ទ ) or ឥន្ទ្រ   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    ដែល​ជា​ធំ, ជា​ឥស្សរៈ, ជា​ចម្បង​លើ​គេ ។ ន. ព្រះ​នាម​ទេវ​រាជ​ជា​អធិបតី​នៃ​ពួក​ទេវតា​ក្នុង​ឋាន​ត្រៃត្រិង្ស​សួគ៌ ទាំង​ជា​អ្នក​មាន​អំណាច​ត្រួតត្រា​លើ​ពួក​ទេវតា​នៅ​ឋាន​ចាតុម្មហារាជិក​សួគ៌​ផង, ជា​ទេវ​រាជ​ស័ក្តិសិទ្ធិ​វិសេស​មួយ​អង្គ ក្នុង​ពួក​ទេវតា​ជា​ទី​គោរព​របស់​ពួក​ព្រាហ្មណិក, ទាំង​ពួក​ពុទ្ធ​សាសនិក ក៏​តែងតែ​គោរព​ចំពោះ​ទៅ​រក​ទេវ​រាជ​អង្គ​នេះ តាម​កាល​ដ៏​គួរ​ម្តង​ៗ​ដែរ ។ ព្រះ​នាម​ព្រះ​ឥន្ទ​មាន​ច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ព្រះ​នាម​ថា កោសិយ, ឥន្ទ​កោសិយ, ឥន្ទ​ទេព, ឥន្ទ​ទេវ​រាជ, ឥន្ទ​រាជ, ឥន្ទ​រាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរ​បាណី, វជិរ​ហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាច​ប្រើ​តាម​សេចក្ដី​ត្រូវ​ការ ។ ឥន្ទ​និម្មិត ឬ ឥន្រ្ទ​និរ្មិត រូប​ដែល​ព្រះ​ឥន្រ្ទ​និមិ្មត ។ ឥន្រ្ទ​បក្សី, ឥន្ទ​បុរស, ឥន្ទ​ព្រាហ្មណ៍, ឥន្ទ​យក្ខ ឬ ឥន្រ្ទ​យក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះ​ឥន្ទ​ដែល​និម្មិត​មក​ជា​បក្សី, ជា​បុរស, ជា​ព្រាហ្មណ៍, ជា​យក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទ​ប្រតិមា, ឥន្រ្ទ​ប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬ​អិន-ទ្រ័ប-ប្រៈ--) រូប​ប្រៀប​ដោយ​រូប​ព្រះ​ឥន្រ្ទ គឺ​រូប​សិត​ជាដើម​ដែល​ធ្វើ​ជា​តំណាង​ព្រះ​ឥន្រ្ទ (ហៅ ឥន្ទ​រូប “រូប​ព្រះ​ឥន្រ្ទ” ក៏​បាន) ។ល។
Headley's Khmer-English Dictionary
  1. ឥន្ទ្រ [ʔəntreaʔ-]
    See: ឥន្ទ
  2. ឥន្ទ្រា
    See: ឥន្ទ
  3. ឥន្ទ្រាធិរាជ ( n ) [ʔəntrietʰiʔriec]
    King Indra
  4. ឥន្ទ្រាយុធ
    See: ឥន្ទធនូ
  5. ឥន្ទ្រិយ ( n ) [ʔəntrii]
    controlling principle; sensation, feeling, sense (i.e. related to the five senses)
  6. ឥន្ទ្រិយ ( n ) [ʔəntrii]
    anything which is of vital importance (e.g. life, health, generosity, meditation, etc.)
  7. ឥន្ទ្រិយ ( n ) [ʔəntrii]
    independence, freedom, liberty; power, authority, influence; physical strength, physical force; understanding, wisdom, knowledge, thought, intelligence; size, magnitude; power, authority, rank, position
  8. ឥន្ទ្រិយ ( n ) [ʔəntrii]
    self, body
  9. ឥន្ទ្រិយ ( n ) [ʔəntrii]
    functions, duties, responsibilities
  10. ឥន្ទ្រិយាង្គ ( n ) [ʔəntriiyieŋ]
    organs of knowing / sensing

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar