Khmer Dictionary: ឥន្ទ
Chuon Nath's Khmer-Khmer Dictionary
-
ឥន្ទ
( គុ.គុនសព្ទ )
or ឥន្ទ្រ
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ដែលជាធំ, ជាឥស្សរៈ, ជាចម្បងលើគេ ។ ន. ព្រះនាមទេវរាជជាអធិបតីនៃពួកទេវតាក្នុងឋានត្រៃត្រិង្សសួគ៌ ទាំងជាអ្នកមានអំណាចត្រួតត្រាលើពួកទេវតានៅឋានចាតុម្មហារាជិកសួគ៌ផង, ជាទេវរាជស័ក្តិសិទ្ធិវិសេសមួយអង្គ ក្នុងពួកទេវតាជាទីគោរពរបស់ពួកព្រាហ្មណិក, ទាំងពួកពុទ្ធសាសនិក ក៏តែងតែគោរពចំពោះទៅរកទេវរាជអង្គនេះ តាមកាលដ៏គួរម្តងៗដែរ ។ ព្រះនាមព្រះឥន្ទមានច្រើន, ព. ទេ. ឬ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើព្រះនាមថា កោសិយ, ឥន្ទកោសិយ, ឥន្ទទេព, ឥន្ទទេវរាជ, ឥន្ទរាជ, ឥន្ទរាជា, ឥន្រ្ទា, ឥន្រ្ទាធិរាជ, អមរិន្ទ, អមរេន្រ្ទ, វជិរបាណី, វជិរហត្ថ, វជិរាវុធ, វជ្រាយុធ, វាសវ, សុជម្បតី ជាដើម អាចប្រើតាមសេចក្ដីត្រូវការ ។ ឥន្ទនិម្មិត ឬ ឥន្រ្ទនិរ្មិត រូបដែលព្រះឥន្រ្ទនិមិ្មត ។ ឥន្រ្ទបក្សី, ឥន្ទបុរស, ឥន្ទព្រាហ្មណ៍, ឥន្ទយក្ខ ឬ ឥន្រ្ទយក្ស (អិន-ទៈ-- ឬ អិន-ទ្រៈ--) ព្រះឥន្ទដែលនិម្មិតមកជាបក្សី, ជាបុរស, ជាព្រាហ្មណ៍, ជាយក្ស ។ ឥន្ទប្បដិមា, ឥន្ទប្បដិរូប ឬ ឥន្រ្ទប្រតិមា, ឥន្រ្ទប្រតិរូប (អិន-ទ័ប-ប៉ៈដិម៉ា, --រូប ឬអិន-ទ្រ័ប-ប្រៈ--) រូបប្រៀបដោយរូបព្រះឥន្រ្ទ គឺរូបសិតជាដើមដែលធ្វើជាតំណាងព្រះឥន្រ្ទ (ហៅ ឥន្ទរូប “រូបព្រះឥន្រ្ទ” ក៏បាន) ។ល។
-
ឥន្ទ --
(មើលក្នុងពាក្យ ឥន្ទ ឬ ឥន្រ្ទ) ។
-
ឥន្ទចាប
[អិន-ទៈចាប]
or ឥន្ទចាបៈ
មើលក្នុងពាក្យ ឥន្ទធនូ ។
-
ឥន្ទជិត
[អិន-ទៈ--]
មើលក្នុងពាក្យ ឥន្រ្ទជិត ។
-
ឥន្ទធនូ
( ន.នាមសព្ទ )
[អិន-ធៈនូ]
( បា.បាលី ( បាលីភាសា ) )
(ឥន្ទធនុ; សំ. ឥន្រ្ទធនុស៑) ធ្នូព្រះឥន្ទ ។ ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំង តែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យ កើតដោយរស្មីព្រះអាទិត្យចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងព្ធដ៏អាកាល បញ្ចេញព័ណ៌ ៧ យ៉ាងគឺ ព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហម ប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស (បើចង់ឃើញពន្លឺដូចឥន្ទធនូ ត្រូវឈរព្រួសទឹកឲ្យខ្លាំងពីខាងចំហៀងផ្ទុយគ្នានឹងវង់ព្រះអាទិត្យ នឹងឃើញព័ណ៌ ៧ យ៉ាងដូចព័ណ៌ឥន្ទធនូសុទ្ធសាធ គ្រាន់តែមិនមានសណ្ឋានកោងធំដូចឥន្ទធនូប៉ុណ្ណោះ) : ឥន្ទធនូចុះ មានឥន្ទធនូ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឥន្ទចាប ឬ ឥន្ទចាបៈ, ឥន្ទិស្សាស, ឥន្ទាវុធ ឬ ឥន្រ្ទាយុធ ក៏បាន ប្រែថា “ធ្នូព្រះឥន្ទ” គឺ ឥន្ទធនូ ដែរ) ។ ព. ប្រ. ខ្មែរហៅផ្ទាំងសំពត់តូចវែង មានព័ណ៌ឆ្លាស់គ្នា, ជាឥស្សរិយាភរណៈ សម្រាប់ឥស្សរជនស្ពាយឆៀង ថា ឥន្ទធនូ ដែរ : ស្ពាយឆៀងឥន្ទធនូ ។
-
ឥន្ទនិល
( ន.នាមសព្ទ )
[អិន-ទៈ--]
( បា.បាលី ( បាលីភាសា ) )
(ឥន្ទនីល; សំ. ឥន្រ្ទនីល) ឈ្មោះត្បូងមួយប្រភេទ ព័ណ៌ខៀវខ្ចី; កែវមរកត : ត្បូងឥន្ទនិល; កែវឥន្ទនិល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និល ផង) ។ ខ្មែរប្រើពាក្យនេះជាឈ្មោះរុក្ខជាតិមួយប្រភេទ ដើមសណ្ឋានជាវល្លិរឹង, ផ្កាជាចង្កោមៗ សម្បុរស្វាយខ្ចីក៏មាន សម្បុរក្រហមទុំក៏មាន ជាអគន្ធកបុស្ប, ជាឈើដាំឲ្យលូតឡើងទ្រើងបាន, គេច្រើនដាំក្បែរផ្ទះលំនៅយកជាម្លប់ឬដាំធ្វើជាខ្លោងទ្វារ : ឥន្ទនិលជារុក្ខជាតិអម្រឹតបុស្ប ផ្ការីកនៅបានយូរថ្ងៃ (ហៅថា ផ្កាក្រដាស ក៏មាន) ។
-
ឥន្ទនេល
( ន.នាមសព្ទ )
[អិន-ទៈ--]
ឈ្មោះឈើមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងត្របែកព្រៃ ផ្កាសម្បុរស្វាយចាស់ : ដើមឥន្ទនេលច្រើនដុះក្នុងព្រៃរនាម ។
-
ឥន្ទបត្ត
( ន.នាមសព្ទ )
[អិន-ទៈប៉ាត់]
or ឥន្ទ្រប្រ័ស្ថ (អិន-ទ្រៈប្រាស់)
( បា.បាលី ( បាលីភាសា ) )
(សំ. ឥន្ទ្រប្រ័ស្ថ) ឈ្មោះក្រុងមួយក្នុងប្រទេសឥណ្ឌាសម័យបុរាណ ត្រង់កន្លែងក្រុង ទេល្ហី សព្វថ្ងៃនេះ ? ។ ខ្មែរសម័យមហានគរ (នគរធំ) ប្រើពាក្យនេះជាវិសេសនាមឬជាគោរមនៃក្រុមមហានគរ, ច្រើនប្រើក្នុងព្រះបរមរាជសាសន៍ ឬព្រះបរមរាជឱង្ការថា ព្រះបាទសម្តេចព្រះរាជឱង្ការបរមបពិត្រកម្ពុជាធិបតីស្រីឥន្រ្ទប្រ័ស្ថបុរីរ័ត្នរាជធានី... (ប្រើពាក្យនេះតាំងអំពីបានព្រះខ័នរាជ្យ ដែលមានសេចក្ដីតំណាលថា ព្រះឥន្រ្ទយកមកប្រទានទុកជាកេរ្តិ៍ជាសស្រ្តាដ៏វិសេសសម្រាប់កម្ពុជរដ្ឋ ?) ។
-
ឥន្ទលាំ
[អិន-ទៈ--]
ឈ្មោះស្វាយមួយប្រភេទសណ្ឋានផ្លែស្រដៀងនឹងស្វាយខណ្ឌស្ករ : ស្វាយឥន្ទលាំ ។ ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ហៅថា ភ្លេងឥន្ទលាំ ឬ ភ្លេងស្វាយឥន្ទលាំ (ទីទៃពី ភ្លេងចន្ទលាំ) ។
-
ឥន្ទវង្ស
( ន.នាមសព្ទ )
[អិន-ទៈវង់]
or ឥន្ទវំសច្ឆន្ទ (អិន-ទៈវុ័ង-ស័ច-ឆ័ន)
( បា.បាលី ( បាលីភាសា ) )
(ឥន្ទវំស < ឥន្ទ “ព្រះឥន្ទ” + វំស “ប៉ី; ខ្លុយ; ស្រឡៃ”; សំ. ឥន្រ្ទវំឝ) ឆន្ទឬកាព្យមានលំនាំសូរសំឡេងបទប្រៀបដូចជាសូរសព្ទប៉ីឬស្រឡៃនៃព្រះឥន្ទ ។ ជាឈ្មោះឆន្ទឬគាថាមួយយ៉ាង សម្រាប់ប្រើបានងាយខាងភាសាសំស្រ្កឹតនិងបាលី ឬប្រើជាភាសាខ្មែរក៏បាន ប៉ុន្តែពិបាកតែងណាស់; បួនបាទគឺបួនឃ្លាកាព្យជាមួយគាថា, ក្នុងបាទមួយៗ មាន ១២ អក្សរ, ត្រង់អក្សរទី ១, ២, ៣ និងទី ៤, ៥, ៦ ជា ត-គ-ណៈ គឺគណៈដែលមានអក្សរទី ១ និងទី ២ ជាគរុទី ៣ ជា លហុ (គរុដើម គរុកណ្ដាល លហុចុង); ត្រង់អក្សរទី ៧, ៨, ៩ ជា ជ-គណៈ គឺគណៈ ដែលមានអក្សរទី ១ និងទី ៣ ជាលហុ ទី ២ ជាគរុ (លហុដើម គរុកណ្តាល លហុចុង); ត្រង់អក្សរទី ១០, ១១, ១២ ជា រ-គណៈ គឺគណៈដែលមានអក្សរទី ១ និង ទី ៣ ជាគរុ ទី ២ ជាលហុ (គរុដើម លហុកណ្តាល គរុចុង); ទាំងបួនបាទ មានកំណត់ដូចគ្នា (ពាក្យប្រាប់មេឥន្ទវិសច្ឆន្ទនេះថា សាយិន្ទវំសា ខលុ យត្ថ តា ជរា ) ។
Headley's Khmer-English Dictionary
-
ឥន្ទ
( n )
[ʔən, ʔənteaʔ-]
- detail »
Indra
-
ឥន្ទ
( adj )
[ʔən, ʔənteaʔ-]
- detail »
to be great, almighty, omnipotent.
-
ឥន្ទាវុធ
- detail »
See: ឥន្ទធនូ -
ឥន្ទិស្សាស
- detail »
See: ឥន្ទធនូ -
ឥន្ទុ
( n )
[ʔən, ʔəntuʔ]
- detail »
moon
-
ឥន្ទ្រ
[ʔəntreaʔ-]
- detail »
See: ឥន្ទ -
ឥន្ទ្រា
- detail »
See: ឥន្ទ -
ឥន្ទ្រាធិរាជ
( n )
[ʔəntrietʰiʔriec]
- detail »
King Indra
-
ឥន្ទ្រាយុធ
- detail »
See: ឥន្ទធនូ -
ឥន្ទ្រិយ
( n )
[ʔəntrii]
- detail »
controlling principle; sensation, feeling, sense (i.e. related to the five senses)