Khmer Dictionary: ឥន្ទធនូ
Chuon Nath's Khmer-Khmer Dictionary
-
ឥន្ទធនូ
( ន.នាមសព្ទ )
[អិន-ធៈនូ]
( បា.បាលី ( បាលីភាសា ) )
(ឥន្ទធនុ; សំ. ឥន្រ្ទធនុស៑) ធ្នូព្រះឥន្ទ ។ ពន្លឺនាផ្ទៃមេឃមានសណ្ឋានកោងស្រដៀងនឹងរាងដងធ្នូដែលយឹតពេញកម្លាំង តែងកើតមានត្រង់ទិសផ្ទុយគ្នានឹងវង់ព្រះអាទិត្យ កើតដោយរស្មីព្រះអាទិត្យចាំងប៉ះនឹងពពកហើយចូលទៅក្នុងតំណក់ទឹកភ្លៀងឬស្រទាប់ភ្លៀងព្ធដ៏អាកាល បញ្ចេញព័ណ៌ ៧ យ៉ាងគឺ ព័ណ៌ស្វាយ, ខៀវលាយស្វាយនិងក្រហមប្រឿង, ខៀវ, បៃតង, លឿង, លឿងចាស់, ក្រហម ប្រាកដដល់ភ្នែកអ្នកមើលឃើញ, ជាសញ្ជាតិរស្មីមួយបែបដ៏ល្អនាផ្ទៃអាកាស (បើចង់ឃើញពន្លឺដូចឥន្ទធនូ ត្រូវឈរព្រួសទឹកឲ្យខ្លាំងពីខាងចំហៀងផ្ទុយគ្នានឹងវង់ព្រះអាទិត្យ នឹងឃើញព័ណ៌ ៧ យ៉ាងដូចព័ណ៌ឥន្ទធនូសុទ្ធសាធ គ្រាន់តែមិនមានសណ្ឋានកោងធំដូចឥន្ទធនូប៉ុណ្ណោះ) : ឥន្ទធនូចុះ មានឥន្ទធនូ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឥន្ទចាប ឬ ឥន្ទចាបៈ, ឥន្ទិស្សាស, ឥន្ទាវុធ ឬ ឥន្រ្ទាយុធ ក៏បាន ប្រែថា “ធ្នូព្រះឥន្ទ” គឺ ឥន្ទធនូ ដែរ) ។ ព. ប្រ. ខ្មែរហៅផ្ទាំងសំពត់តូចវែង មានព័ណ៌ឆ្លាស់គ្នា, ជាឥស្សរិយាភរណៈ សម្រាប់ឥស្សរជនស្ពាយឆៀង ថា ឥន្ទធនូ ដែរ : ស្ពាយឆៀងឥន្ទធនូ ។
Headley's Khmer-English Dictionary
-
No matching entries found!
Headley's Khmer-English Dictionary for Subentry
-
ឥន្ទធនូ
[ʔen -----]
- detail »
rainbow; Indra's bow; kind of multicolored sash worn by high officials