Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្កា

Chuon Nath's Khmer-Khmer Dictionary
  1. អង្កា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អង្ក, ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) លេខ​ឬ​អក្សរ​ដែល​សរសេរ​ឬ​ចារ​រៀង​តាម​លំដាប់​មិន​ឲ្យ​ច្រឡំ​ទំព័រ, លេខ​ទំព័រ​ឬ​អក្សរ​ប្រាប់​ទំព័រ : អង្កា ១, អង្កា ២,... ឬ អង្កា ក, អង្កា កា,... (ខ្មែរ​ច្រើន​ហៅ​ក្លាយ​ជា ឱង្កា ប្រើ​ចំពោះ​តែ​សាស្រ្តា​ស្លឹក​រឹត, ស្លឹក​ត្នោត​ឬ​ក្រាំង) ។
  2. អង្កាញ់ ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ផ្កា​លឿង ខ្លឹម​ខ្មៅ មាន​រស​ល្វីង, ផ្កា​នោប​ឬ​ក្រពុំ​ស្រុស​ហើយ​ពូត​ច្របាច់​យក​រស​ល្វីង​ចេញ​ខ្លះ​ប្រើ​ជា​បន្លែ​ស្ល​បាន រាប់​អាន​ថា​ជា​ថ្នាំ​រម្ងាប់​រោគ​ផង : សម្ល​ផ្កា​អង្កាញ់ ។
  3. អង្កាញ់ ( កិ.កិរិយាសព្ទ ) or កង្កាញ់
    កាង​ម្រាម​ដៃ​ម្ខាង​ឲ្យ​តឹង​ចាប់​ចុង​ផ្ទាំង​សំពត់​ត្រឡប់​បត់​ចុះ​បត់​ឡើង​ច្រើន​ដង ធ្វើ​ឲ្យ​មាន​ជា​ផ្នត់ : អង្កាញ់​ចីពរ ។
  4. អង្កាញ់ ( ន.នាមសព្ទ ) or កង្កាញ់
    ជួរ​ឬ​ស្រទាប់​រលក​តូច​ៗ : អង្កាញ់​រលក (ច្រើន​ហៅ កង្កាញ់​រលក ជាង) ។ កិ. វិ. ឬ គុ. (ព. ប្រ.) ដែល​រត់​ឬ​ដើរ​លឿន​ញាប់​ជើង​រមេញ : រត់​កង្កាញ់, ដំណើរ​កង្កាញ់ ។
  5. អង្កាន់ ( ន.នាមសព្ទ )
    គ្រាប់​ស្រូវ​ដែល​បុក​ឬ​ជាន់​មិន​ទាន់​របក​សំបក​ចេញ នៅ​សល់​​ខ្លះ​បន្តិច​បន្តួច​លាយ​ជា​មួយ​នឹង​អង្ករ​ដែល​អុំ​យក​អង្កាម​និង​កន្ទក់​ចេញ​ហើយ : ស្ទៃ​អង្ករ​ប្រមូល​អង្កាន់ ។ ព. ប្រ. សេចក្ដី​សៅហ្មង​ដែល​មាន​ខ្លះ មិន​ទាន់​បរិសុទ្ធ​ស្អាត : នៅ​មាន​អង្កាន់​ក្នុង​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កន្ទក់​អង្កាន់ ផង) ។
  6. អង្កាប់អង្កើ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​រអាក់​រអួល​ឬ​ទទាក់​ទទាម​នាំ​ឲ្យ​ពិបាក​ច្រើន​លើក​ច្រើន​ដង : ធ្វើ​ទុក្ខ​អង្កាប់​អង្កើ ។
  7. អង្កាម ( ន.នាមសព្ទ )
    សំបក​ក្រាប់​ស្រូវ​ដែល​បក​ចេញ, សំបក​អង្ករ : គំនរ​អង្កាម ។ ឈ្មោះ​ជីរ​មួយ​ប្រភេទ ដុះ​វារ​លើ​ដី ស្លឹក​តូច​ៗ​មូល​ៗ ក្លិន​ប្រហើរ​ឈ្ងុយ​ឆ្ងាញ់ : ជីរ​អង្កាម​ប្រើ​ជា​គ្រឿង​ជ្រក់, ជា​គ្រឿង​ញាំ, ភ្លា  ឬ ជា​របោយ, ជា​អន្លក់ ។
  8. អង្កាល់ ( និ.និបាតសព្ទ )
    កាល​ណា, វេលា​ណា (ពាក្យ​សួរ ឬ​ពាក្យ​ឆ្ងល់) : ទៅ​អង្កាល់ ?, មក​ពី​អង្កាល់ ?, ដល់​ទៅ​អង្កាល់​ទើប​ឲ្យ​ប្រាក់ ? ។
    - អង្កាល់​ដែល និ. កាល​ដែល : អង្កាល់​ដែល​ខ្ញុំ​បាន​ជួប​និយាយ​ជា​មួយ​នឹង​គេ​នោះ​ប្រហែល​ជា​ម៉ោង ១៦ ។
    - អង្កាល់​ណា និ. កាល​ណា : អង្កាល់​ណា​គេ​នឹង​មក​ហ្ន៎ ? ។ល។
  9. អង្កាំ ( ន.នាមសព្ទ )
    គ្រាប់​មូល​តូច​ឬ​ល្អិត មាន​ប្រហោង​ដោត​ខ្សែ​បាន, ធ្វើ​ដោយ​កែវ, ដោយ​មាស​ជាដើម; សម្រាប់​ប្រើ​ជា​កម្រង​ឬ​ប៉ាក់​វិចិត្រ​ការ​ផ្សេង​ៗ ឬ​ក៏​ប្រើ​ជា​គ្រឿង​ប្រដាប់​កាយ​ស្ត្រី​ក៏​មាន : អង្កាំ​កែវ, អង្កាំ​មាស, អង្កាំ​ចាន. ស្បែក​ជើង​ផ្ទាត់ ប៉ាក់​អង្កាំ​ចាន, ចង​ដៃ​អង្កាំ​មាស ។
Headley's Khmer-English Dictionary
  1. អង្កា ( n ) [ʔɑŋkaa]   - detail »
    line (of writing, of type); page number
  2. អង្កាញ់ ( v ) [ʔɑŋkaɲ]   - detail »
    to crush, rumple, to crumple; to fold / crease / pleat with the fingers; to gather (cloth).
  3. អង្កាញ់ ( adj ) [ʔɑŋkaɲ]   - detail »
    to be wrinkled, pleated, wavy, rippling; mincing (of a gait).
  4. អង្កាញ់ ( n ) [ʔɑŋkaɲ]   - detail »
    ripple (on water)
  5. អង្កាញ់ ( n ) [ʔɑŋkaɲ]   - detail »
    k of large tree (Cassia Siamea) with edible, but bitter-tasting, yellow flowers (it is used sometimes as a medicine; its black wood is classified as a luxury wood)
  6. អង្កាញ់ ( adj ) [ʔɑŋkaɲ]   - detail »
    to be fast, quick (of steps or strokes).
  7. អង្កាញ់ ( adv ) [ʔɑŋkaɲ]   - detail »
    quickly
  8. អង្កាន់ ( n ) [ʔɑŋkan]   - detail »
    left over unhulled rice grains (after the milling process)
  9. អង្កាន់ ( n ) [ʔɑŋkan]   - detail »
    something not quite honest
  10. អង្កាន់ ( n ) [ʔɑŋkan]   - detail »
    impurities in one's heart / feelings / thoughts

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar