Khmer Dictionary: កញ្ឈូស
Chuon Nath's Khmer-Khmer Dictionary
-
កញ្ឈូស
( កិ.កិរិយាសព្ទ )
ឈូសដោយបំពាន, ដោយបង្ខំ; សព្ទនេះសម្រាប់និយាយបានតែដំរីឈូសដី : ដំរីកញ្ឈូសដី ។
-
កញ្ឈូស
( កិ.កិរិយាសព្ទ )
គ្រលុកត្រីប្រហុកដោយថ្នមៗ ស្រាលៗ ដើម្បីឲ្យជ្រុះស្រកា គឺវេលាធ្វើប្រហុកនោះ ត្រីដែលតូចៗ យកស្រកាមិនកើត គេគ្រាន់តែកាត់ក្បាលត្រាំទឹកក្នុងពាង ឬ ក្នុងវត្ថុអ្វីដែលជ្រៅ ហើយគេយកឫស្សីទាំងមូលមួយកំណាត់ មកសាប់ចុងខាងម្ខាង ទើបគេគ្រលុកត្រីដែលត្រាំទឹកនោះទៅ លុះជ្រុះស្រកាអស់ហើយ គេស្រង់យកមកហាលថ្ងៃ : កញ្ឈូសត្រីប្រហុក ។
Headley's Khmer-English Dictionary
-
កញ្ឈូស
( v )
[kɑɲcʰuuh]
to scrape the foot on the ground (of elephants; e.g. as a sign of anger)
-
កញ្ឈូស
( v )
[kɑɲcʰuuh]
to clean the scales from small fish by striking it with a bamboo stick while soaking it in water