Khmer Dictionary: កាត់
Chuon Nath's Khmer-Khmer Dictionary
-
កាត់
( កិ.កិរិយាសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(កឌ (ក័ឌ) “ហែក, ផ្តាច់,...”) ផ្តាច់ដោយប្រដាប់មានមុខមុតមានកន្ត្រៃ, រណារជាដើម : កាត់ឈើ, កាត់សក់, កាត់សំពត់ ។
-
កាត់
( គុ.គុនសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលកើតអំពីមាតាបិតាជាតិទីទៃពីគ្នា ឬអំពីមេបាដែលមានជាតិ ឬទ្រង់ទ្រាយទីទៃពីគ្នា : កូនកាត់, កូននេះកាត់ទៅខាងម្តាយ ។
-
កាត់
( កិ.កិរិយាសព្ទ )
ឆេះ; ដែលឆេះ : ឧសនេះកាត់ល្អ ។ ព. ផ្ទ. ក្លិត ឬ ភ្លេត ។
-
កាត់
( កិ.កិរិយាសព្ទ )
(ព.ប្រ.) ដើរតម្រង់; សំដៅឆ្ពោះ (ហាក់ដូចគេកាត់ផ្តាច់ចំកណ្ដាលអ្វីៗ) : កាត់ភូមិកាត់ស្រុក, កាត់ភក់កាត់ជ្រាំ, កាត់ពីនាយធ្លាក់អាយ ។ ឆ្លើយកាត់ ឆ្លើយស្កាត់ពាក្យសម្ដីដែលគេសួរ ឬ គេនិយាយមិនទាន់ចប់ ។ និយាយកាត់គេ និយាយស្ទាក់ពាក្យគេ, និយាយស្កាត់ សម្ដីរបស់គេក្នុងពេលដែលគេកំពុងនិយាយ ។ និយាយកាត់ៗ និយាយសង្ខេបទ្រួសៗ ដោយលើកឡាត់ចោលខ្លះ ។ ផ្លូវកាត់ ផ្លូវមិនវាង, ផ្លូវខ្លីដើរឆាប់ដល់ ។ល។
Headley's Khmer-English Dictionary
-
កាត់
( v )
[kat]
to cut, slice, slit; to divide, detach; to penetrate, pass through, cut through / across, take a short cut; to interrupt; to solve, untangle; to settle (a matter); to decide (a legal case)
-
កាត់
( v )
[kat]
to ignite, catch / start (of a fire)
-
កាត់
( adj )
[kat]
to be hybrid, of mixed blood or ethnic origin
-
កាត់
( prenp )
[kat]
across, through
-
កាត់
( adv )
[kat]
briefly