Khmer Dictionary: កោះ
Chuon Nath's Khmer-Khmer Dictionary
-
កោះ
( កិ.កិរិយាសព្ទ )
ហៅដោយអំណាចអាជ្ញា : ដីកាកោះ ។ អំពាវនាវហៅ (ឆ្កែ) ឆ្កែកោះអណ្ដើក ។
-
កោះ
( កិ.កិរិយាសព្ទ )
លើកផ្គងឡើង; ច្រើននិយាយតែខាងធ្នូសរ : កោះសរតម្រង់ ។
-
កោះ
( កិ.កិរិយាសព្ទ )
ធ្វើវត្ថុមានគ្រឿងបរិភោគជាដើមឲ្យមានទឹកព័ទ្ធជុំវិញមានសណ្ឋានជាកោះ : យកស្ករទៅកោះទឹកកុំឲ្យស្រមោចស៊ីបាន ។
-
កោះ
( កិ.កិរិយាសព្ទ )
ថ្ពក់ : ក្បឿងកោះជាប់នៅដៃរណែង ។
-
កោះ
( ន.នាមសព្ទ )
ទីដី ឬភ្នំ ដែលមានទឹកព័ទ្ធជុំវិញ : កោះកុង, កោះទន្សាយ ។ អវយវៈក្នុងពោះបក្សី : កោះមាន់, កោះទា ។
Headley's Khmer-English Dictionary
-
កោះ
( adj )
[kɑh]
to be hanging
-
កោះ
( v )
[kɑh]
to place something (esp. a tray of food) in a pan of water to keep insects from getting to it
-
កោះ
( n )
[kɑh]
island
-
កោះ
( n )
[kɑh]
gizzard
-
កោះ
( v )
[kɑh]
to convene, convoke, subpoena, summon
-
កោះ
( v )
[kɑh]
to bark, bay
-
កោះ
( v )
[kɑh]
to draw / pull (a bowstring to shoot an arrow)
-
កោះ
( v )
[kɑh]
to elevate, hang something on a hook; specif. to hang roofing tiles.