Khmer Dictionary: គិលាន
Chuon Nath's Khmer-Khmer Dictionary
-
គិលាន
( គុ.គុនសព្ទ, ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(គ្លាន) អ្នកឈឺ, អ្នកមានជំងឺ; ដែលឈឺ ។
- គិលានដ្ឋាន (--ន៉ាត់-ឋាន) មន្ទីរសម្រាប់ព្យាបាលមនុស្សឈឺ, វេជ្ជមន្ទីរ សម្រាប់ថែរក្សាអ្នកជំងឺ តែមិនមានកន្លែងសម្រាប់ឲ្យមនុស្សឈឺដេកទេ ។
- គិលានសង្រ្គោះ (--ន៉ៈ--) ការជួយទំនុកបម្រុងអ្នកជំងឺ ។
- គិលានុបដ្ឋាក (--ប៉័ត-ឋាក) អ្នកបម្រើ, អ្នកថែទាំអ្នកជំងឺ ។ ឥត្ថី. គិលានុបដ្ឋាយិកា ។
- គិលានុបដ្ឋាន (--ប៉័ត-ឋាន) ការបម្រើ,ថែទាំ, ទំនុកបម្រុងអ្នកជំងឺ; មន្ទីរពេទ្យព្យាបាលអ្នកជំងឺ ។ គិលានុបដ្ឋានព្រះមហាក្សត្រិយានី ឈ្មោះមន្ទីរសង្ឃពេទ្យមួយក្នុងព្រះរាជធានីភ្នំពេញ ។
Headley's Khmer-English Dictionary
-
គិលាន
( adj )
[kiʔlien]
to be sick
-
គិលានុបដ្ឋាក
( n )
[kilienuʔpattʰaak]
male nurse, medical orderly
-
គិលានុបដ្ឋាន
( n )
[kilienuʔpattʰaan]
health center, infirmary, clinic
-
គិលានុបដ្ឋាយិកា
( n )
[kiʔlienuʔpattʰaayiʔkaa]
female nurse