Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ចន្ទគតិ​កាល

Chuon Nath's Khmer-Khmer Dictionary
  1. ចន្ទគតិ​កាល ( ន.នាមសព្ទ ) [ច័ន-ទៈ គៈ តិកាល ]   ( បា.បាលី​ ( បាលីភាសា ) )
    កាល​រដូវ​ដែល​កំណត់​តាម​ដំណើរ​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​មួយ​ៗ ចែក​ជា​រដូវ​មាន ៣ គឺ ហេមន្តៈ រដូវ​រងា មាន ៤ ខែ រាប់​តាំង​ពី​ថ្ងៃ ១ រោច ខែ​កត្ដិក ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ផល្គុន; គិម្ហៈ រដូវ​ក្ដៅ​មាន ៤ ខែ រាប់​ពី​ថ្ងៃ ១ រោច​ខែ​ផល្គុន ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​អាសាឍ; វស្សានៈ រដូវ​ភ្លៀង​មាន ៤ ខែ រាប់​ពី​ថ្ងៃ ១ រោច​ខែ​អាសាឍ ទៅ​ដល់​ថ្ងៃ​ពេញបូណ៌មី​ខែ​កត្ដិក; រួម​ទាំង​បី​រដូវ ជា ១២ ខែ ត្រូវ​ជា ១ ឆ្នាំ, តែ​បើ​ឆ្នាំ ដែល​មាន​អធិកមាស​លើក ខែ​អាសាឍ ២ ដង នោះ ត្រង់​គិម្ហរដូវ​មាន ៥ ខែ គឺ​រាប់​ពី​ត្រឹម​ថ្ងៃ ១ រោច​ខែ​ផល្គុន ទៅ​ដល់​ថ្ងៃ​ពេញ​បូណ៌មី​ខែ​ទុតិយាសាឍ, ឆ្នាំ​នោះ​មាន ១៣ ខែ, ហៅ​ថា ឆ្នាំ​មាន​អធិកមាស ។ បើ​ឆ្នាំ​មាន​អធិកវារៈ ត្រង់​ខែ​ជេស្ឋ​ត្រូវ​មាន ៣០ ថ្ងៃ ខុស​ពី​ធម្មតា ។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar