Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ថវិកា

Chuon Nath's Khmer-Khmer Dictionary
  1. ថវិកា ( ន.នាមសព្ទ ) [ថៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ថង់; យាម; ទៃ ។ សព្វ​ថ្ងៃ​ពាក្យ​នេះ ប្រើ​សំដៅ​យក​បញ្ជី​ដែល​គ្រោង ឬ​កត់ត្រា​ទុក​នូវ​ប្រាក់​ចំណូល​និង​ចំណាយ​រៀងរាល់​ឆ្នាំ ប្រៀប​ដូច​ជា​ថង់​សម្រាប់​ដាក់​ប្រាក់ : គ្រោង​ថវិកា, ចាយ វាយ​ប្រាក់​កុំ​ឲ្យ​ហួស​លើស​ពី​ថវិកា​របស់​ខ្លួន ។
    - ថវិកា​ខេត្ត ថវិកា​សម្រាប់​ប្រើប្រាស់​ក្នុង​ខេត្ត ។
    - ថវិកា​ជាតិ ថវិកា​របស់​ជាតិ គឺ​ថវិកា​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​ទាំងមូល ។
    - ថវិកា​ប្រធួន សេចក្ដី​សុំ​រួម​គ្នា​ដែល​ក្រសួង​ហិរញ្ញវត្ថុ​ធ្វើ​ជូន​ទៅ​រដ្ឋសភា ដើម្បី​សុំ​នូវ​ឥណទាន​បន្ថែម សម្រាប់​ចាយ​វាយ​ទប់​ទល់​ទម្រាំ​បាន​ថវិកា​ដើម ។
Headley's Khmer-English Dictionary
  1. ថវិកា ( n ) [tʰaʔviʔkaa]
    budget, appropriations (the original meaning of ថវិកា was 'purse, shoulder bag')


Prohok Solutions @2017 : Learn Khmer | Khmer Calendar