Khmer Dictionary: ទុព្វលភាព
Chuon Nath's Khmer-Khmer Dictionary
-
ទុព្វលភាព
( ន.នាមសព្ទ )
[ ទុប-ពៈលៈភាប, ឬ ត. ទ. ស្រ. ទុប-ពល់លៈភាប ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ទុព្វភាវ; ទុព៌ល + ភាវ) ភាពទុព្វល ឬ ភាពទុព៌ល គឺភាពនៃបុគ្គលមានកម្លាំងខ្សោយ, ភាពជាអ្នកថយកម្លាំង, ការទ្រមថយកម្លាំង, ដុនដាប : ជរាតែងញ៉ាំងរូបកាយឲ្យធ្លាក់ចុះក្នុងទុព្វលភាព, ទុព្វលភាពតែងកើតមានជាធម្មតា ដល់រូបកាយក្នុងបច្ឆិមវ័យ, ខំប្រឹងធ្វើការទាំងទុព្វលភាព ។ តាមទម្លាប់មកច្រើនប្រើជា គុ. : មនុស្សទុព្វលភាព, ជំងឺទុព្វលភាព ។ ដែលចាស់គ្រាំគ្រាដាចដាច (សំពត់) : ត្រៃចីវរទុព្វលភាព គឺត្រៃចីវរដែលចាស់គ្រាំគ្រាដាចដាច ។ ដែលទ្រុឌទ្រោមខ្លាំង : ផ្ទះទុព្វលភាព ។ល។ ប្រើជា ទុព៌លភាព ក៏បាន (បើត្រូវការប្រើ) ។
Headley's Khmer-English Dictionary
-
No matching entries found!