Khmer Dictionary: នខ្វាក់
Chuon Nath's Khmer-Khmer Dictionary
-
នខ្វាក់
( ន.នាមសព្ទ )
[ន-ខ្វាក់]
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
អក្សរ ន ដែលមានរាងសណ្ឋានកួចខ្វែងជា ត្រីកោណ (បីជ្រុង) (មិនទាន់មានរូបសញ្ញាតំណាងក្នុងគំរូពុម្ពអក្សរយូនីកូដខ្មែរទេ) នេះសម្រាប់សរសេរចុះក្នុងផ្ទៃកន្សែងយ័ន្តក្នុងសម័យបុរាណ ដោយគេសន្មតថាជាតួអក្សរពិសេសមានអានុភាពពូកែស័ក្តិសិទ្ធិ សម្រាប់ជួតក្បាលចូលកាន់សង្គ្រាម...។ អ្នកដែលមិនចេះអក្សរ ច្រើននិយាយប្រាប់គ្នីគ្នាថា : ខ្ញុំឥតចេះអក្សរមួយតួទេ សូម្បីតែនខ្វាក់ក៏ឥតចេះដែរ ។
Headley's Khmer-English Dictionary
-
No matching entries found!