Khmer Dictionary: បាវ
Chuon Nath's Khmer-Khmer Dictionary
-
បាវ
( ន.នាមសព្ទ )
ទាសៈឬទាសី គឺខ្ញុំប្រុសខ្ញុំស្រី (សម័យបច្ចុប្បន្ននេះ ឈប់ប្រើពាក្យ បាវ ហើយ ព្រោះគ្មាន ទាសៈ ឬ ទាសី ទេ មានតែ ឈ្នួល (មនុស្សស៊ីឈ្នួល) និង កម្មករ, កម្មការិកា ឬថា ប្រុសបម្រើ, ស្រីបម្រើ ប៉ុណ្ណោះ, ប្រជាពលរដ្ឋទាំងពួង ក្នុងប្រទេសកម្ពុជាក៏សុទ្ធតែមាន សេរីភាព, សមភាព, ភាតរភាព អស់ហើយ) ។
-
បាវ
( ន.នាមសព្ទ )
ដីសូនជាឡតូច សម្រាប់រំលាយប្រាក់, មាសលោហជាតិផ្សេងៗមានស្ពាន់ជាដើម ឲ្យរលាយរាវដូចជាទឹកហើយចាក់ទៅក្នុងពុម្ព ។
-
បាវ
( ន.នាមសព្ទ )
ការុងខ្នាតធំជ្រៅ ធ្វើដោយសរសៃក្រចៅ និងធ្មៃជាដើម សម្រាប់ច្រកគ្រាប់ស្រូវ, អង្ករ, គ្រាប់សណ្ដែក, គ្រាប់ពោតជាដើម : អង្ករមួយបាវ, គ្រាប់ពោត២បាវ ។
Headley's Khmer-English Dictionary
-
បាវ
( n )
[baav]
large (canvas or jute) bag / bale / sack (with a capacity of about 221 lbs.)
-
បាវ
( n )
[baav]
maid, servant
-
បាវ
( n )
[baav]
earthen furnace for melting gold, silver or other metals