Khmer Dictionary: បុរិសសព្វនាម
Chuon Nath's Khmer-Khmer Dictionary
-
បុរិសសព្វនាម
( ន.នាមសព្ទ )
[ប៉ុរិសៈសាប់ពៈនា]
( បា.បាលី ( បាលីភាសា ) )
សព្វនាមដែលប្រើជំនួសឈ្មោះមនុស្ស, សត្វ, ឬវត្ថុនានា ដោយចំពោះរូប ប៉ុន្តែមិនចេញចំឈ្មោះនោះទេ ដោយយកពាក្យដទៃផ្សេងពីនោះមកជំនួសវិញ មានពាក្យថា ព្រះអង្គ, លោក, អ្នក, នាង, គេ, គាត់, វា, ឯង, អា, ហង, ខ្ញុំព្រះអង្គ, ខ្ញុំព្រះករុណា, ខ្ញុំបាទ, គេ, ខ្ញុំឯង, អញខ្ញុំ, ខ្ញុំម្ចាស់, ខ្ញុំ, អាត្មាភាព, អាត្មា, អញ, យើង, យើងខ្ញុំ ..... ។ ឧ. លោកអញ្ជើញទៅណា ? ខ្ញុំទៅផ្ទះ ។
Headley's Khmer-English Dictionary