Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ប្រកាស

Chuon Nath's Khmer-Khmer Dictionary
  1. ប្រកាស ( កិ.កិរិយាសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រកាឝ; បកាស) សម្ដែង​ប្រាប់, ស្រែក​ប្រាប់​ឲ្យ​ឮ​រាល់​គ្នា, សម្ដែង​សេចក្ដី​បើក​ចំហ​ឲ្យ​ច្បាស់​លាស់ ។ល។ : ប្រកាស​ប្រាប់, ស្រែក​ប្រកាស ។
    - ប្រកាស​ទេវតា ពោល​ពាក្យ​បូរបាច់​ឲ្យ​ពួក​ទេវតា​បាន​ឮ ។
    - ប្រកាស​សង្គ្រាម ប្រកាស​ប្រាប់​អស់​ពួក​ទាហាន​សេនា​និង​ប្រជាជន​ឲ្យ​ដឹង​ថា​នឹង​មាន​សង្គ្រាម ។
    - ប្រកាស​សាសនា សម្ដែង​អំពី​សាសនា​ឲ្យ​អ្នក​ទាំងពួង​កាន់​តាម ។
    - ប្រកាស​សេចក្ដី ថ្លែង​សេចក្ដី​អ្វី​មួយ​ឲ្យ​បាន​ឮ​រាល់​គ្នា ។ល។
  2. ប្រកាស ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ប្រកាឝន; បកាសន) ការ​ថ្លែង, សម្ដែង​ប្រាប់​ឲ្យ​ដឹង​រាល់​គ្នា; សំបុត្រ​ថ្លែង​សេចក្ដី​ប្រាប់​ឲ្យ​ដឹង​រាល់​គ្នា : ចេញ​ប្រកាស, បិទ​ប្រកាស​ហាម ។ល។
    - ប្រកាស​សារត្រា ឬ - សារត្រា សំបុត្រ​សេនាបតី​ចេញ​ឲ្យ​ដំណឹង​ដល់​អស់​សាធារណ​ជន​ក្នុង​ដែន​អំពី​កិច្ចការ​អ្វី​នីមួយ​ៗ ។
    - ព្រះ​រាជ​ប្រកាស ប្រកាស​ដែល​ព្រះ​រាជា​ទ្រង់​ឡាយ​ព្រះ​ហស្ត​លេខា​ប្រទាន​ដំណឹង​ដល់​ប្រជាជន ក្នុង​ព្រះ​រាជាណាចក្រ អំពី​កិច្ចការ​អ្វី​នីមួយ​ៗ ជា​ព្រះ​រាជ​បញ្ញត្តិ​ឬ​ព្រះ​រាជានុញ្ញាត ។ល។
Headley's Khmer-English Dictionary
  1. ប្រកាស ( v ) [prɑkaah]
    to announce, proclaim, declare.
  2. ប្រកាស ( n ) [prɑkaah]
    statement, announcement, declaration, proclamation, notice, advertisement, harangue; decision (esp. the decision of a governmental minister) (the noun form is also written ប្រកាសន៍ )
  3. ប្រកាសកៈ ( n ) [prɑkaasaʔkaʔ]
    one who issues / makes public a proclamation / decree
  4. ប្រកាសនីយបត្រ ( n ) [prɑkaasaʔniiyeaʔbat]
    certificate, diploma, license; letter of reference
  5. ប្រកាសិត ( adj ) [prɑkaasət]
    to be proclaimed, published.
  6. ប្រកាសិត ( n ) [prɑkaasət]
    text, declaration / decree that has been published


Prohok Solutions @2017 : Learn Khmer | Khmer Calendar