Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ផ្កាប់

Chuon Nath's Khmer-Khmer Dictionary
  1. ផ្កាប់ ( កិ.កិរិយាសព្ទ )
    ដាក់​ត្រឡប់​យក​មុខ ឬ​បាត, ពោះ ចុះ​ក្រោម : ផ្កាប់​មុខ, ផ្កាប់​ចាន ។ ព. ផ្ទ. ផ្ងារ ។
    - ជឿ​ផ្កាប់​មុខ ជឿ​ស៊ុប​មិន​ងាក​ចិត្ត; ស្រឡាញ់​ផ្កាប់​មុខ ស្រឡាញ់​ងប់​ចិត្ត​ភ្លេច​ខ្លួន ។ (កាព្យ​ប្រាប់​ឲ្យ​ប្រយ័ត្ន​ជំនឿ​ផ្កាប់​មុខ និង​ស្រឡាញ់​ផ្កាប់​មុខ) : កុំ​ស៊ុក​គ្រលុក កុំ​ជឿ​ផ្កាប់​មុខ ដោយ​ឥត​បើ​គិត បំណាច់​នឹង​ជឿ ជឿ​ដោយ​គំនិត ដែល​មាន​ការណ៍​ពិត តាម​ធម៌​តាម​ច្បាប់ ។ ស្រឡាញ់​ផ្កាប់​មុខ ច្រើន​តែ​មាន​ទុក្ខ ផ្ដល់​ឲ្យ​ឈឺ​ចាប់ សង្រេង​សង្រៃ ពេក​ក្រៃ​ស្ទើរ​ស្លាប់ ព្រោះ​ត្រូវ​ចំណាប់ នៃ​ក្ដី​ស្នេហា ។
Headley's Khmer-English Dictionary
  1. ផ្កាប់ ( v ) [pkap]
    to turn face down / over / upside down.
  2. ផ្កាប់ ( adj ) [pkap]
    to be face down


Prohok Solutions @2017 : Learn Khmer | Khmer Calendar