Khmer Dictionary: ផ្លូវ
Chuon Nath's Khmer-Khmer Dictionary
-
ផ្លូវ
( ន.នាមសព្ទ )
គន្លងសម្រាប់ដើរ, សម្រាប់ទៅមក; ចន្លោះ; លំអាន, តម្រាយ; លំនាំ; ហេតុ; វិធី ។ល។ ពាក្យនេះមានឈ្មោះនិងន័យច្រើនយ៉ាងណាស់, ដូចជា : ផ្លូវគោក ផ្លូវលើគោក ។
- ផ្លូវឆ្ការ ផ្លូវដែលគេគ្រាន់តែឆ្ការព្រៃចេញឲ្យទៅមកបានដោយស្រួល ។
- ផ្លូវជើង ផ្លូវតូចដែលដើរទន្ទឹមគ្នាមិនកើត ។
- ផ្លូវត្រឡែងកែង ផ្លូវដែលបែកខ្វែងជាបីឬជាបួន ។
- ផ្លូវទឹក ផ្លូវនាវា ឬក្បូន ។
- ផ្លូវធ្លា ផ្លូវសម្រាប់រទេះគោឬរទេះក្របី ។
- ផ្លូវបត់ ផ្លូវតែមួយដែលបត់កេលកុង ។
- ផ្លូវបែក ឬ - ផ្លូវបំបែក ផ្លូវដែលបែកចេញជាបីឬជាបួន ។
- ផ្លូវហ្លួង ផ្លូវសម្រាប់ព្រះរាជាស្ដេចចេញចូល ឬផ្លូវធំសម្រាប់ហ្លួងស្ដេចចេញពីក្នុងព្រះបរមរាជវាំងទៅកាន់ទីក្រៅក្រុង (ច្រើនប្រើតែពីក្នុងបុរាណសម័យ) ។ល។
- ផ្លូវខុស, ផ្លូវត្រូវ ដំណើរ ឬអំពើខុស, ត្រូវ ។
- ផ្លូវឆ្វេង, ផ្លូវស្ដាំ ផ្លូវខាងឆ្វេង, ខាងស្ដាំ; ព. ប្រ. ផ្លូវខុស, ផ្លូវត្រូវ ។
- ផ្លូវជំនួញ ផ្លូវដែលនាំជំនួញទៅមក ឬមុខការរបរខាងជួញ ។
- ផ្លូវសួគ៌, ផ្លូវនរក កុសល, អកុសល ដែលនាំសត្វឲ្យទៅកើតក្នុងឋានសួគ៌, ក្នុងនរក ។
- ផ្លូវបុណ្យ, ផ្លូវបាប បុណ្យ, បាប ដែលទុកដូចផ្លូវនៃសេចក្ដីសុខ, ទុក្ខ, ឬល្អ, អាក្រក់ ។
- ផ្លូវស្លាប់, ផ្លូវរស់ ហេតុ ឬដំណើរដែលនាំឲ្យស្លាប់, ឲ្យរស់ ។
- ផ្លូវសេចក្ដី ដំណើរសេចក្ដី ។ល។
Headley's Khmer-English Dictionary
-
ផ្លូវ
( n )
[pləv]
road, street, path; way; style; cause, matter; chance, opportunity, possibility
Eg. ឲ្យខ្ញុំសុំផ្លូវទៅបន្តិច!: Please let me through! (or) Please make way for me!