Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: មាតិកា

Chuon Nath's Khmer-Khmer Dictionary
  1. មាតិកា ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (មាត្ឫកា) ប្រឡាយ, ផ្លូវ​ទឹក ។ ឧទ្ទេស, មេ​បទ គឺ​មេ​សេចក្ដី​ដែល​ឱប​ក្រសោប​ចំនួន​និទ្ទេស​បទ​ឲ្យ​ឋិត​នៅ​ក្នុង​អំណាច​ខ្លួន (ទុក​ដូច​ជា​មាតា​ដែល​ជា​មេ​បន្ទុក​របស់​កូន) ខ​សំខាន់, គោល​សង្ខេប : មាតិកា​ទី ១ មាន​និទ្ទេស​បទ ៤, ទី ២ មាន ៥...; មាតិកា​រឿង, មាតិតា​ធម៌; ចូរ​លើក​យក​មាតិកា​ធម៌​មួយ​ៗ មក​អធិប្បាយ​ឲ្យ​ពិស្ដារ ។ តាម​ក្នុង​គម្ពីរ​បាលី មាតិកា​មាន​ពីរ គឺ
    - អភិធម្ម​មាតិកា (--ធ័ម-មៈ--) មាតិកា​នៃ​អភិ​ធម្ម គឺ​គោល​ខ្លី​ៗ​របស់​ធម៌​ផ្នែក​ខាង​អភិ​ធម្ម ដូច​ជា​ពាក្យ​ថា កុសលា ធម្មា​អកុសលា ធម្មា អព្យាកតា ធម្មា “ធម៌​ជា​កុសល, ធម៌​ជា​អកុសល, ធម៌​ជា​អព្យាក្រឹត” ។ល។
    - សុត្តន្ត​មាតិកា (សុត-ត័ន-តៈ--) មាតិកា​នៃ​សុត្តន្តៈ គឺ​គោល​សង្ខេប​នៃ​ធម៌​ផ្នែក​ខាង​ព្រះ​សូត្រ​ដូច​ជា​ពាក្យ​ថា វិជ្ជា​ភាគិនោ ធម្មា, អវិជ្ជា​ភាគ​គិនោ​ធម្មា “ធម៌​ដែល​ចែក​នូវ​វិជ្ជា​ឬ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចំណែក​នៃ​អវិជ្ជា” ។ល។ តាម​ប្រពៃណី​ខ្មែរ​ក្នុង​ពិធី​ដង្ហែ​សព, គេ​តែង​និមន្ត​ភិក្ខុ​សង្ឃ​ជា​មហា​ថេរ ១ អង្គ​ឲ្យ​សូត្រ​ធម៌ “អភិ​ធម្ម​មាតិកា” នាំ​មុខ​សព ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​កាត់​ខ្លី​យក​តែ​បទ​ខាង​ដើម​ថា“ ព្រះ​អភិ​ធម្ម” : និមន្ត​លោក​ព្រះ​អភិ​ធម្ម ១ អង្គ ។ និមន្ត​ភិក្ខុ​សង្ឃ ៤ អង្គ​ទៀត ឲ្យ​គង់​អម​មឈូស​សព​សម្រាប់​សូត្រ​ធម៌ “សុត្តន្ត​មាតិកា” ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​កាត់​ខ្លី​យក​តែ​បទ​ខាង​ចុង​ថា “មាតិកា” : និមន្ត​លោក​មាតិកា ៤ អង្គ (ប្រតិបត្តិ​តាម​លទ្ធិ​មហា​យាន) ។
  2. មាតិកា ( ន.នាមសព្ទ ) [មាតិកា]   ( បា.បាលី​ ( បាលីភាសា ) )
    ប្រឡាយ, ផ្លូវ​ទឹក, ក្នុង​កថិនត្ថារកិច្ច​មាន​ន័យ​ថា ជា​មាតា ឬ​ជា​អ្នក​បង្កើត ព្រោះ​មាតិកា​ទាំង ៨ នោះ ញ៉ាំងកឋិនុព្ភារៈ គឺ​ការ​ដោះ​កឋិន​ឲ្យ​កើត ។
Headley's Khmer-English Dictionary
  1. មាតិកា ( n ) [mieteʔkaa]
    watercourse
  2. មាតិកា ( n ) [mieteʔkaa]
    (table of) contents; list, tabulation, register; catalog; matrix; important point; heading, title


Prohok Solutions @2017 : Learn Khmer | Khmer Calendar