Khmer Dictionary: វាត
Chuon Nath's Khmer-Khmer Dictionary
-
វាត
( កិ.កិរិយាសព្ទ )
[វាត]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វាឍ “ច្រើន, ដែលមានច្រើន; ទូលាយ”) ធ្វើឲ្យទូលាយ, ឲ្យធំ; ផ្សាយអំណាច : វាតដី, វាតទី; វាតមុខ; វាតងារ; វាតអំណាច ។ កកាយទឹកចូលដោយច្រវាដើម្បីឲ្យទូកងាកចេញឬងាកចូល : វាតទូកចូល ។
-
វាត
( ន.នាមសព្ទ )
[--តៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ខ្យល់; អាកាស; ខ្យល់ក្នុងសព៌ាង្គកាយ ។
- វាតគុល្ម (--តៈគុល) ខ្យល់កំបុតត្បូង, ចក្រវាត, ពាយុគុល្ម ។
- វាតណ្ឌៈ (សំ. បា. < វាត + អណ្ឌ) រោគអណ្ឌៈធំ (រោគកោប) ។
- វាតបក្សី សត្វត្រចៀកកាំ ។
- វាតបាន ប្រហោងផឹកខ្យល់ គឺបង្អួច ។
- វាតព័រ្ស (--តៈព័រ) ខ្យល់និងភ្លៀង ឬភ្លៀងលាយខ្យល់ ។
- វាតព្យាធិ, វាតរោគ (--តៈ--) ឬ វាតាពាធ ជំងឺខ្យល់, រោគខ្យល់ចាប់ ។
- វាតមណ្ឌលិកា (វាតៈម័ន-ឌៈ លិ-កា) ខ្យល់កំបុតត្បូង គឺខ្យល់ដែលបក់ប្រមូលកួចមូលឡើងលើ ដោយកម្លាំងនៃឧណ្ហភាព ។
- វាតម្រឹគ ឈ្លូស ។
- វាតវេគ (--តៈវេក) សន្ទុះឬកម្លាំងខ្យល់ ។ល។
Headley's Khmer-English Dictionary
-
វាត
( n )
[viet]
wind; breathing, respiration, air in the body
-
វាត
( v )
[viet]
to expand (an area), increase (the size), extend (the power); to cause to be abundant
-
វាត
( v )
[viet]
to turn a boat by paddling (3) vietaʔ
-
វាតវលាហក
See: វលាហក (2) -
វាតអាទិ
See: វាទអាទិ៍ -
វាតា
( n )
[vietaa]
breeze, wind
-
វាតាពាធ
See: វាតរោគ -
វាតុល
( adj )
[viedol]
to be foolish, crazy; abashed
-
វាត់
( v )
[voat]
to lash, whip; strike / beat (with a stick), hit; to swing, brandish; to snap backward, jerk (a fishing line) (sometimes written for វ័ធ )
-
វាត្យា
( n )
[vietyie]
tempest