Khmer Dictionary: វាស
Chuon Nath's Khmer-Khmer Dictionary
-
វាស
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានលំនាំ, ឲ្យមានរាង, ឲ្យមានទ្រង់, ឲ្យមានបែប; គូសឬគូសព្រាង : វាសក្បាច់, គូរវាស, វាសវង់ ។ លើកដៃឬជើងផាត់ចេញឬចូល : វាសដៃ, វាសជើង ។
- វាសគំនិត បញ្ចេញគំនិតឲ្យមានទំនងលំអានទុកជាមុន ។
- វាសវាង និយាយបញ្ឆិតបញ្ឆៀងពង្វាងនាយអាយ : និយាយវាសវាង, បញ្ចៀសវាសវាង, សម្តីវាសវាង ។
- វាសសម្តី បញ្ចេញសម្តីវាសយកផ្លូវយកដំណើរ, និយាយយកកម្ពស់ : វាសសម្តីឡើងខ្ពស់ដូចមេឃ ។
- វាសឡើង តាំងផ្តើមនិយាយឡើង : វាសឡើងយកត្រូវតែខាងខ្លួន ។ល។
Headley's Khmer-English Dictionary
-
វាស
( v )
[vieh]
to sketch; to outline, make a rough sketch
-
វាស
( v )
[vieh]
to gesture, gesticulate; to strike / kick (with the foot)
-
វាសនដ្ឋាន
( n )
[viesaʔnattʰaan]
lodging, housing, dwelling; home town
-
វាសនា
( n )
[viesaʔnaa]
fate, destiny, luck, fortune
-
វាសរ
( n )
[viesɑɑ, viesaʔraʔ]
day, day-time
-
វាសវៈ
( n )
[viesaʔvaʔ]
Indra
-
វាសាគារ
( n )
[viesaakie]
compartment, room; bedroom
-
វាសិត
( adj )
[viesət]
to be impregnated (esp. with an odor), scented.
-
វាសិត
[viesət]
to be imbued with.
-
វាសិត
( n )
[viesət]
scented object