Khmer Dictionary: វាលៈ
Chuon Nath's Khmer-Khmer Dictionary
-
វាលៈ
( ន.នាមសព្ទ )
[--លៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សក់, សរសៃសក់; រោមសត្វ, សក់កន្ទុយសត្វចតុប្បាទប្រភេទខ្លះ យ៉ាងដូចគោ សេះនិងចាមរីជាដើម ។
- វាលកម្ពល ឬ - វាលពស្រ្ត សំពត់រោមសត្វ ។
- វាលគ្គៈ (--ល័ក-គៈ; < វាល + អគ្គ “ចុង”) ចុងសក់ ។
- វាលគ្គមត្ត (--ល័ក-គៈម៉ាត់) ត្រឹមតែចុងសក់, ប៉ុនចុងសក់ ។
- វាលធិ (--លៈធិ) សរីរប្រទេសទ្រទ្រង់នូវលក់កន្ទុយ គឺដងកន្ទុយនៃសត្វចតុប្បាទប្រភេទខ្លះ មានគោ, ក្របី, សេះ, ចាមរី ជាដើម ។
- វាលវីជនី (--ជៈ--) ផ្លិតរោមសត្វ, ស៊ែ ។
- វាលវេធី អ្នកបាញ់ត្រង់សូម្បីសក់មួយសរសៃក៏បាញ់ត្រូវបាន (បើស្រ្តីជា វាលវេធិនី) ។ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!